Ronaldo បំបែក​កំណត់ត្រា​មួយ​ទៀត​នៅ​ពាន​រង្វាន់ Club World Cup

  • 2017-12-14 06:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​បំបែក​កំណត់ត្រា បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់ រួម​ចំណែក​ជួយ Real Madrid យក​ឈ្នះ​ក្រុម Al Jazira ដោយ​លទ្ធផល ១-២ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ FIFA Club World Cup យប់​មិញ។ ១គ្រាប់​នេះ ធ្វើឲ្យ​ខ្សែប្រយុទ្ធ​របស់​ក្រុម​អធិរាជ​ស​ដដែល​ ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពាន​រង្វាន់​នេះ។

គ្រាប់​បាល់​នេះ មាន​ន័យ​ថា Ronaldo ដែល​មាន​វ័យ​៣២ឆ្នាំ រក​បាន​ចំនួន ៦​គ្រាប់ ក្នុង ៦ប្រកួត​នៅ​ពាន​រង្វាន់ Club World Cup ដោយ​នាំ​មុខ​ខ្សែ​ប្រយុទ្ធ Luis Suarez, Lionel Messi និង​អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Monterrey កីឡាករ Cesar Delgado ដែល​រក​បាន​ម្នាក់ ៥​គ្រាប់ ក្នុង​ព្រឹត្តិការណ៍​ខាងលើ។

គ្រាប់​ដំបូង​របស់ Ronaldo នៅ Club World Cup កើត​ឡើង​កាល​ពី​ឆ្នាំ២០០៨ នៅ​ពេល​ដែល​រូបគេ​លេង​ឲ្យ Manchester United ក្នុង​ការ​ប្រកួត​ដែល​យក​ឈ្នះ​ក្រុម Gamba Osaka របស់​ជប៉ុន ដោយ​លទ្ធផល ៥-៣។ ៤គ្រាប់​ទៀត ធ្វើ​បាន​កាល​ពី​ឆ្នាំ​មុន ក្នុង​នោះ ១​គ្រាប់​ធ្វើ​បាន​ពេល​ប៉ះ​ក្រុម Club America និង ៣គ្រាប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ទល់​នឹង​ក្រុម Kashima Antlers ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;