បច្ចេកវិទ្យា​នឹង​ធ្វើ​ឲ្យ​ពិភពលោក​​ទៅ​ជា​យ៉ាង​ណា​ នៅ​ឆ្នាំ​ ២០៣៦?

  • 2017-12-15 11:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​​​​​ទស្សនាវដ្ដី​ Discover Magazine បាន​ចេញ​ផ្សាយ​ការ​សិក្សា​មួយ​ ដែល​សាក​សួរ​​យុវជន​អាមេរិក​ចំនួន​ ២០៨៨នាក់​ ឲ្យ​ពួក​គេ​ទស្សន៍ទាយ​ពី​អនាគត​របស់​ពិភពលោក​នៅ​ឆ្នាំ​ ២០៣៦ ហើយ​សំនួរ​ដែល​សាក​សួរ​ភាគ​ច្រើន​ទាក់​ទង​នឹង​បច្ចេកវិទ្យា។

ខាង​ក្រោម​ជា​ការ​ឆ្លើយ​តប​របស់​ពួក​គេ៖

  • ៦០% ឆ្លើយថា "រថយន្ត​បើក​ដោយ​គ្មាន​មនុស្ស​បញ្ជា​នឹង​ចរាចរ​ពេញ​ផ្លូវ"

​​​​​​​​ក្រុមហ៊ុន​ធំៗ​រួម​មាន​ Google, Uber, Apple, Tesla និង​ Baidu របស់​ចិន​កំពុង​ប្រកួត​ប្រជែង​គ្នា​ផលិត រថយន្ត​បើក​ទៅ​មុខ​ដោយ​ខ្លួន​ឯង​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ។ តាម​​របាយ​ការ​​​ណ៍​មួយ​របស់​ Business Insider Intelligence បាន​ប៉ាន់​ស្មាន​ថា​ត្រឹម​ ២០២០ នឹង​មាន​ឡាន​បើក​ដោយ​ខ្លួន​ឯង​ចំនួន​ ១០​ លាន​គ្រឿង​​ ចរាចរ​លើ​ដង​វិថី។

  • ៤៩% ឆ្លើយថា "ឧបករណ៍​អេឡិចត្រូនិក​នឹង​បង្កប់​លើ​រាងកាយ​មនុស្ស​"

ការ​បង្កប់​ដុំ​​​ microchip ​ក្រោម​ស្បែក​ ឬ​វិធី​សាស្ត្រ​ផ្សេង​ទៀត​នឹង​លេច​ជា​រូបរាង​ឡើង​ ដែល​វា​ជា​វិធី​មួយ​ជួយ​ឲ្យ​មនុស្ស​កាន់​តែ​ឆ្លាត​ និង​ រីករាយ​ជាង​មុន។

  • ៦៩% ឆ្លើយថា "មនុស្ស​នឹង​លែង​ចាយ​លុយ​ក្រដាស"

​បច្ចុប្បន្ន​មាន​យុវវ័យ​កាន់​តែ​ច្រើន​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​សាច់​ប្រាក់​អេឡិចត្រូនិច ដោយ​ត្រូវ​ការ​តែ​ទូរសព្ទ​ដើម្បី​ទូទាត់​សាច់​ប្រាក់។

​​​- ៥២% ឆ្លើយថា "មនុស្ស​ក្លូននឹង​មាន​វត្តមាន"

ទល់​បច្ចុប្បន្ន​នេះ​អ្នក​វិទ្យាសាស្ត្រ​អាច​ក្លូន​ (ការ​ចម្លង​សរីរាង្គ​​ទាំង​ស្រុង​ពី​អ្វី​មួយ) ថនិកសត្វ​​បាន​​ដោយ​ជោគជ័យ​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​អាច​ក្លូន​មនុស្ស​បាន​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ​គេ​រំពឹង​ថា​ការ​​ក្លូន​មនុស្ស​នឹង​អាច​កើត​មាន​ឡើង។

  • ៥៤% ឆ្លើយថា "សរីរាង្គ​មនុស្ស​បង្កើត​ឡើង​ដោយ​ម៉ាស៊ីន​ព្រីន​ 3D"

អ្នក​វិទ្យាសាស្ត្រ​កំពុង​បង្កើត​ម៉ាស៊ីន​ព្រីន​ 3D ដែល​ប្រើ​កោសិកា​មាន​ជីវិត​ ធ្វើ​ជា​ទឹក​ថ្នាំ​ ហើយ​បង្កើត​ចេញ​ជា​​សរីរាង្គ​មួយ។ ការ​ច្នៃប្រឌិត​នេះ​​នឹង​លែង​ត្រូវ​ការ​ ការ​បរិច្ចាគ​សរីរាង្គ​មនុស្ស​ជា​បន្ត​ ដោយ​សរីរាង្គ​អាច​បង្កើត​បាន​តាម​ម៉ាស៊ីន ដើម្បី​យក​ប្រើ​ក្នុង​ការ​វះកាត់​ផ្លាស់​ប្ដូរ​សរីរាង្គ៕

ប្រភព៖ Businessinsider អត្ថបទ៖ ហៃ សុខហេង

អត្ថបទថ្មី
;