កីឡាករកម្ពុជា​-សិង្ហបុរី​ ផ្លាស់ទៅលេងនៅម៉ាឡេស៊ី​ច្រើនជាងគេ​ ក្នុងចំណោមកីឡាករអាស៊ាន

  • 2017-12-16 02:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ទីផ្សារ​ដោះដូរ​កីឡាករ​របស់​លីគ​កំពូល​ម៉ាឡេស៊ី កំពុង​ដំណើរ​ការ​យ៉ាង​សស្រាក់សស្រាំ ក្នុង​នោះ​ក្លឹប​ផ្សេងៗ​នៅ​លីគ​កំពូល​ម៉ាឡេស៊ី បាន​នាំយក​កីឡាករ​អាស៊ាន​បាន​ចំនួន ៨​នាក់​ហើយ។ ចំណែក កីឡាករ​របស់​កម្ពុជា និង​សិង្ហបុរី ជា​កីឡាករ​ក្នុង​តំបន់​ដែល​បាន​ផ្លាស់ទៅ​ចូលរួម​ជាមួយ​ក្លឹប​នៅ​ម៉ាឡេស៊ី​ច្រើន​ជាង​គេ។

កីឡាករ​កម្ពុជា ៣​រូប​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​៖

១- ធារី ចន្ថាប៊ីន ផ្ទេរ​ទៅ​ក្លឹប Terrengganu FC (កុងត្រា​១ឆ្នាំ)

២- កែវ សុខផេង ផ្ទេរទៅក្លឹប PKNP FC (កុង​ត្រា​១​ឆ្នាំ)

៣- ចាន់ វឌ្ឍនាកា ផ្ទេរទៅក្លឹប Pahang FA (កុង​ត្រា​១ឆ្នាំ​)

ដោយ​ឡែក កីឡាករ​សិង្ហបុរី ៣​រូប ក៏​បាន​ផ្លាស់​ទៅ​ចូល​រួម​ក្លឹប​នានា​​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​ផងដែរ ក្នុង​នោះ​រួម​មាន៖

៤- ខ្សែបម្រើ​ Hariss Harun ផ្ទេរ​ទៅ​ក្លឹប Johor Darul Ta'zim

៥- ខ្សែ​ការពារ Madhu Mohana ផ្ទេរ​ទៅ​ក្លឹប Negeri Sembilan

៦- ខ្សែ​ការពារ​ Safuwan Baharudin ផ្ទេរ​ទៅ​ក្លឹប Pahang FA

រីឯ ប្រទេស​អាស៊ាន​មួយ​ទៀត ដែល​មាន​កីឡាករ​ខ្លួន​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី រដូវ​កាល​ក្រោយ គឺ ឥណ្ឌូណេស៊ី។ ក្នុង​នោះ​រួមមាន៖

៧- ខ្សែ​ប្រយុទ្ធ Ilham Armaiyn ផ្ទេរ​ទៅ​ក្លឹប Selangor

៨- ខ្សែ​បម្រើ Evan Dimas ផ្ទេរ​ទៅ​ក្លឹប Selangor ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;