ស្វែងយល់ពីកំណត់ត្រាផ្សេងៗពានរង្វាន់ Club World Cup មុនវគ្គផ្តាច់ព្រ័ត្រយប់នេះ
- 2017-12-16 09:06:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីកំណត់ត្រាផ្សេងៗពានរង្វាន់ Club World Cup មុនវគ្គផ្តាច់ព្រ័ត្រយប់នេះ
ចន្លោះមិនឃើញ
ក្រុមអធិរាជស Real Madrid នឹងប្រកួតតទល់ជាមួយក្រុម Gremio មកពីប្រទេសប្រេស៊ីល ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FIFA Club World Cup 2017 នៅទីក្រុង Abu Dhabi ប្រទេសរួម ត្រូវនឹងម៉ោង១២អាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅកម្ពុជា។
ជម្រើស១១នាក់ដំបូងរបស់ Real Madrid ដែលអាចចូលលេងយប់នេះ
អ្នកចាំទី (Navas); ខ្សែការពារ (Carvajal, Ramos, Varane, Marcelo); ខ្សែបម្រើ (Kroos, Casemiro, Modric, Isco); ខ្សែប្រយុទ្ធ (Benzema, Ronaldo)។
កំណត់ត្រាផ្សេងៗ ចាប់តាំងពីពានរង្វាន់ FIFA Club World Cup បង្កើតឡើងក្នុងឆ្នាំ២០០០
ប្រទេសដែលធ្លាប់ឈ្នះពានរង្វាន់ Club World Cup
អេស្ប៉ាញ ៥ដង
ប្រេស៊ីល ៤ដង
អ៊ីតាលី ២ដង
អង់គ្លេស ១ដង
អាល្លឺម៉ង់ ១ដង
សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបនិមួយៗ ដែលធ្លាប់ឈ្នះពានរង្វាន់ Club World Cup
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ៩ដង
សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ៤ដង
ក្លឹបដែលធ្លាប់ឈ្នះពានរង្វាន់ Club World Cup
Barcelona ៣ដង (២០០៩, ២០១១, ២០១៥)
Corinthians ២ដង (២០០០, ២០១២)
Real Madrid ២ដង (២០១៤, ២០១៦)
Sao Paulo ១ដង (២០០៥)
Internacional ១ដង (២០០៦)
AC Milan ១ដង (២០០៧)
Manchester United ១ដង (២០០៨)
Inter Milan ១ដង (២០១០)
Bayern Munich ១ដង (២០១៣)៕