CR7 ជួយ​ឲ្យ Real Madrid បំបែក​កំណត់ត្រា ឈ្នះ​ពាន FIFA Club World Cup ២ឆ្នាំ​ជាប់គ្នា

  • 2017-12-16 23:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត​ហ្រ្វីឃីក​បញ្ចូល​ទី​១គ្រាប់ ជួយ​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ឈ្នះក្រុម​ប្រេស៊ីល Gremio ១-០ លើក​ពាន FIFA Club World Cup ជាលើក​ទី៣ ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ក្លឹប។

មិន​ត្រឹម​តែ​ជា​ការ​ឈ្នះ​លើក​ទី៣ តាម​ស្មើ​កំណត់ត្រា​របស់ Barcelona នោះទេ ជ័យជម្នះ​នេះ ក៏​ជា​ការ​បង្កើត​កំណត់ត្រា​ថ្មី​ ដែល​មិន​ធ្លាប់​មាន​ក្លឹប​បាល់ទាត់​ណា​ធ្វើ​បាន​ពី​មុន​មក គឺ​​កំណត់ត្រា​ ឈ្នះ​ពាន FIFA Club World Cup ២ឆ្នាំ​ជាប់​គ្នា។ កាលពី​ឆ្នាំ​២០១៦ ក្រុម​រប​ស់​លោក Zinedine Zidane ក៏ឈ្នះ​ពាន​ដែរ ក្រោយ​ឈ្នះ​ក្លឹប​ជប៉ុន Kashima Antlers ៤-២។

សរុប​ទាំង​ពាន​នេះ​ទៀត​ មាន​ន័យថា Real Madrid បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន ៥ ក្នុង​ឆ្នាំ​២០១៧ គឺ​ពាន Champions League, La Liga, UEFA Super Cup, Spanish Super Cup និង FIFA Club World Cup៕

ទស្សនា​វីដេអូ​ហាយឡាយ​ដូច​ខាងក្រោម៖

រូបភាព​បង្ហាញ​ការ​ស៊ុត​បញ្ចូល​ទី​របស់ Ronaldo៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;