ផ្លែឈើខ្មែរ ចូលដល់ទីផ្សាររុស្ស៊ី ជាលើកដំបូង
- 2017-12-17 03:34:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើខ្មែរ ចូលដល់ទីផ្សាររុស្ស៊ី ជាលើកដំបូង
ចន្លោះមិនឃើញ
ផ្លែឈើចំនួន២ប្រភេទ គឺផ្លែស្វាយ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងផ្លែតាង៉ែននៅខេត្តប៉ៃលិន ក្លាយជាផ្លែឈើខ្មែរដំបូង ដែលបានចូលក្នុងទីផ្សារទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប កាលពីថ្ងៃទី១៦ ខែធ្នូម្សិលមិញ។
លោកបានឲ្យដឹងថា នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧ ផ្លែស្វាយ និងផ្លែតាង៉ែន បាននឹងកំពុងតែហោះហើរនៅលើអាកាស តាមជើងយន្តហោះ QATAR FLIGHT QR0971 ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង និងបន្តចែកចាយទៅកាន់ទីផ្សារក្នុងសហគមន៍អឺរ៉ុបផងដែរ ហើយក៏ជាលើកទី១ ដែលផ្លែឈើរបស់ខ្មែរ បានចូលទៅក្នុងទីផ្សារទីក្រុងមូស្គូ។
លោកឧកញ៉ា ក៏បានបង្ហាញក្តីរំពឹងថា ផ្លែឈើខ្មែរ នឹងបានចូលទីផ្សារសហរដ្ឋអាមេរិក ប្រទេសសិង្ហបុរី ហុងកុង ទីក្រុងម៉ាកាវ ក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន។
លោកបន្ថែមថា សម្រាប់ជើងហោះហើរទី៧ នៃការនាំចេញផ្លែឈើឆ្នាំ២០១៧-២០១៨ ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បាននាំចេញផ្លែស្វាយសរុប ៤៧០០គីឡូក្រាម និងផ្លែតាង៉ែនចំនួន ១៥៦០គីឡូក្រាម។ ក្នុងនោះ នាំចេញទៅប្រទេសបារាំង និងរុស្សីមាន ចំនួន ៧៣២គីឡូក្រាម ដែលជាការសាកល្បងជើងទីមួយ (បើគិតសរុបទាំងអស់មានចំនួន ៦៩៩២គីឡូម៉ែត្រ)៕