សមាគម​អភិបាល​ក្រុង​និយាយ​ភាសា​បារាំង នឹង​បង្កើត​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ាន នៅ​ភ្នំពេញ

  • 2017-12-18 09:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Pierre BAILLET លេខា​អចិន្ដ្រៃយ៍​នៃ​សមាគម​អភិបាល​ក្រុង​និយាយ​ភាសា​បារាំង (AIMF)។ លោក Pierre BAILLET បញ្ជាក់​ថា សមាគម​អភិបាល​ក្រុង​និយាយ​ភាសា​បារាំង នឹង​បង្កើត​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ាន នៅក្នុង​រាជធានី​ភ្នំពេញ។

សាលារាជធានីភ្នំពេញ បានប្រកាសថា ការ​បង្កើត​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ាន​នេះ គឺ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ផ្ទាល់​រវាង​ការិយាល័យ​នៅក្នុង​តំបន់​អាស៊ាន និង​ការិយាល័យ​កណ្តាល​នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្វាគមន៍ និងផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ ក៏​ដូចជា ការ​បង្ក​លទ្ធភាព​គ្រប់​បែបយ៉ាង ចំពោះ​គម្រោង​ខាងលើ​នេះ។

គួរ​បញ្ជាក់​ថា រាជធានី​ភ្នំពេញ គឺជា​ទីក្រុង​អាស៊ី​តែមួយ​គត់ ដែលជា​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​របស់​សមាគម​អន្តរជាតិ នៃ​បណ្តា​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង ហៅ​កាត់ថា AIMF តាំងពីឆ្នាំ​១៩៩០​មក៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;