រដ្ឋមន្រ្តីសាធារណការ បង្ហាញពីគម្រោងសាងសង់ធំៗ
- 2017-12-21 10:00:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីសាធារណការ បង្ហាញពីគម្រោងសាងសង់ធំៗ
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកកាសែតនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជ្រោយចង្វារ នាព្រឹកថ្ងៃទី២១ ខែធ្នូ អំពីគម្រោងសំខាន់ៗដូចជា ការពង្រីកផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង ផ្លូវទឹក ស្ពាននិងកំពង់ផែជាដើម។
ផ្លូវជាតិលេខ៣ ត្រូវបានពង្រីកពី ២គន្លងទៅ ៤គន្លង។
ផ្លូវជាតិលេខ១១ នឹងពង្រីកពីអ្នកលឿង ទៅដល់ផ្លូវជាតិលេខ៧។
ផ្លូវក្រវាត់ក្រុងទី២ កំពុងធ្វើ។
ផ្លូវក្រវាត់ក្រុងទី៣ ចរចាចប់ហើយ។
ស្ពានស្ទឹងត្រង់ ឆ្លងកាត់ទន្លេមេគង្គ កំពុងសាងសង់តែមិនទាន់ធ្វើពិធីបើកការដ្ឋាន។
ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅស៊ីសុផុន ពង្រីកពី ២គន្លង ទៅ៤គន្លង និងពីស៊ីសុផុន មកព្រែកក្តាម ពង្រីក ២គន្លងទៅ ៤គន្លង។ ពីភ្នំពេញ ទៅទល់ដែនថៃ ពង្រីក២គន្លងទៅ ៤គន្លង (ផ្លូវអាស៊ានហាយវេ)។
ភ្នំពេញ-បាវិត អង្គការ JICAកំពុងសិក្សាធ្វើផ្លូវល្បឿនលឿន ៤គន្លង។
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចរចាចប់ហើយ នៅរង់ចាំចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន។
អង្គការJICA កំពុងសិក្សាផ្លូវរថភ្លើងលើអាកាស AGT នៅភ្នំពេញ ។
កំពុងសាងសង់ផ្លូវរថភ្លើង ពីស្ថានីយរថភ្លើងភ្នំពេញ ទៅព្រលានយន្តហោះ (ក្បាលរថភ្លើង ៣គ្រឿង ផលិតនៅម៉ិកស៊ីកូ នឹងមកដល់កម្ពុជា នៅខែមីនា ឆ្នាំ២០១៨)។
គម្រោងដឹកអ្នកដំណើរតាមផ្លូវទឹក ដោយបង្កើតកំពង់ផែតូចៗ។
ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត នឹងចប់សព្វគ្រប់នៅឆ្នាំ២០១៨។
គម្រោងបន្ទាប់ គឺសាងសង់ផ្លូវ ពីបាត់ដំបង-កោះកុង សំដៅទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។
ការសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សម្រាប់កប៉ាល់ធំៗ ចូលចត នឹងបញ្ចប់នៅឆ្នាំ២០២២៕