កីឡាករ១១នាក់​ ដែល​ធ្លាក់​ទម្រង់​បំផុតនៅ EPL ត្រឹម​ចុង​ឆ្នាំ​២០១៧

  • 2017-12-25 07:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់តាំង​ពី​ចាប់ផ្ដើម​រដូវ​កាល​២០១៧-១៨ កាលពី​ខែ​សីហា មក​ទល់​បច្ចុប្បន្ន សារព័ត៌មាន Goal សង្កេត​ឃើញ​កីឡាករ​ចំណូល​ថ្មី និង​កីឡាករ​ចាស់ៗ ចំនួន​១១​នាក់ ដែល​បង្ហាញ​ទម្រង់​លេង​អន់​បំផុត នៅ​កៀក​ដំណាច់​ឆ្នាំ​២០១៧​នេះ។ ​កីឡាករ​ទាំង ១១នាក់​នោះ​រួមមាន៖

១- អ្នកចាំទី Joe Hart (West Ham United)

ក្នុង​ការ​បង្ហាញ​ខ្លួន ១៤​ប្រកួត អ្នកចាំទី​រូបនេះ​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​ចំនួន ៣០គ្រាប់ ដែល​នេះ​អាច​ជា​ផល​ប៉ះពាល់​ដល់​ការ​បង្ហាញ​ខ្លួន​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ នៅ​ព្រឹត្តិការណ៍ World Cup 2018។

២- Cedric Soares (Southampton)

​ខ្សែ​ការពារ​ស្លាប​ស្ដាំ​រូបនេះ បាន​បង្កើត​កំហុស​ច្រើន​ជាងគេ ដែល​បង្ក​ឲ្យ​ក្រុម​របូត​គ្រាប់​បាល់​ច្រើន នៅ English Premier League ។

៣- Victor Lindelof (Manchester United)

​ខ្សែ​ការពារ​ចំណូល​ថ្មី ដែល Man Utd ទិញ​ពី Benfica រូប​នេះ មិន​អាច​ការពារ​បាន សូម្បី​តែ​ឱកាស​ដ៏​ងាយស្រួល​មួយ។ ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​គេ Man Utd ប្រកួត​ចាញ់ Huddersfield Town ដែល​ជា​កំហុស​ចំនួន ២​លើក​របស់ Lindelof ។

៤- Ashley Williams (Everton)

ខ្សែ​ការពារ​រូប​នេះ ហាក់​មិន​ទាន់​ធ្វើ​បាន​ល្អ​នៅ​ឡើយ ក្នុង​ក្របខ័ណ្ឌ English Premier League នៅ​រដូវ​កាល​នេះ។

៥- Danny Rose (Spurs)

​ចាប់​តាំង​ពី​មាន​ព័ត៌មាន​ទាក់ទង​ពី​ក្លឹប Manchester ទាំង​ពីរ នា​ពេល​កន្លង​ទៅ ខ្សែ​ការពារ​ស្លាប​ឆ្វេង​ហាក់​មាន​ការ​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង។ បញ្ហា​នេះ ធ្វើ​ឲ្យ​លោក Mauricio Pochettino ជ្រើសរើស Ben Davies ឲ្យ​លេង​នៅ​ក្នុង​ការ​ប្រកួត​សំខាន់ៗ​ជំនួស​វិញ។

៦- Renato Sanches (Swansea City)

យុវជន​ផ្ទេរ​ពី Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រូបនេះ ​ត្រូវ​គេ​មើល​ឃើញ​ថា មិន​ទាន់​អាច​សម្រប​ខ្លួន​នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស​នៅ​ឡើយ​ទេ។ Sanches លេង​ក្នុង​តំបន់​ខ្សែ​បម្រើ។​

៧- Jonjo Shelvey (Newcastle United)

ខ្សែបម្រើ​កណ្ដាល​របស់​ក្រុម​សារិកា​ព្រៃ​ខាងលើ បាន​ទ​ទួល​រង​ពិន័យ​ចំនួន ៤​ប្រកួត​មកហើយ ដោយសារ​កំហុស។ ទម្រង់​លេង​របស់​គេ​ហាក់​មិន​ទាន់ Fit ដើម្បី​ជួយ​ដល់​ក្រុម​របស់​លោក Rafa Benitez បាន​ឡើយ។

៨- Tiemoue Bakayoko (Chelsea)

ក្នុង​តម្លៃ​ខ្លួន ៤០លាន​ផោន ដែល​ក្រុម​តោ​ខៀវ​បាន​ចំណាយ​កាលពី​ដើម​រដូវកាល Bakayoko មិនទាន់​បង្ហាញ​សមត្ថភាព​ឲ្យ​សម​នឹង​តម្លៃ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ មួយ​រយៈ​ចុងក្រោយ​នេះ គេ​ឃើញ​ទម្រង់​លេង​របស់​ខ្សែ​បម្រើ​ខាងលើ ហាក់​មាន​ការ​រីកចម្រើន​ជាង​មុន។

៩- Henrikh Mkhitaryan (Manchester United)

​ចាប់​ពី​បង្ហាញ​ការ​លេង​យ៉ាង​ល្អ​ប៉ុន្មាន​ប្រកួត​ដំបូង​ក្នុង​រដូវ​កាល​នេះ ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​អាល់មេនី​ខាងលើ ទើបតែ​លេង​បាន ៧​នាទី​ប៉ុណ្ណោះ ក្នុង​ខែ​ធ្នូ​នេះ។ ថ្មីៗ​នេះ មាន​ដំណឹង​ថា លោក Jose Mourinho នឹង​លក់​កីឡាករ​រូបនេះ​ចេញ នៅ​ដើម​ឆ្នាំ២០១៨​ខាងមុខ​។

១០- Christian Benteke (Crystal Palace)

ក្នុង​រដូវ​កាល​នេះ ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន​អវត្តមាន​ចំនួន ៥​ប្រកួត​ដោយសារ​របួស។ ក្នុង ១៣​ប្រកួត Benteke រក​បាន​តែ ១​គ្រាប់​ប៉ុណ្ណោះ។

១១- Alexis Sanchez (Arsenal)

Sanchez រដូវ​កាល​នេះ ធ្វើ​ពុំ​សូវ​បាន​ល្អ​ឡើយ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា Manchester City កំពុង​ត្រៀម​លុយ ដើម្បី​នាំយក​រូបគេ​ទៅ​កាន់​កីឡដ្ឋាន Etihad ពេល​ទីផ្សារ​ដោះដូរ​កីឡាករ បើក​នៅ​ពេល​ខាងមុខ​។ ជាមួយ​គ្នា​នេះ អ្នកគាំទ្រ Arsenal មួយ​ចំនួន ប្រហែល​ជា​កំពុង​រង់ចាំ​ដំណឹង​នៃ​ការ​ចាកចេញ​ជា​ផ្លូវការ​របស់​គេ​ផងដែរ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;