បិសាច​ក្រហម​ ធ្លាក់​ទៅ​លេខ៣ ក្រោយ​ស្មើ ៣ប្រកួត​ជាប់​គ្នា

  • 2017-12-31 03:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បិសាចក្រហម Manchester United បាន​ធ្លាក់​ពីលេខ២ ដល់​លេខ៣ ក្រោយ​បាន​ត្រឹម​ស្មើ Southampton ០-០ ក្នុង​សប្ដាហ៍​ទី២១ Premier League កាលពី​យប់មិញ។ នេះ​ជា​លទ្ធផល​ស្មើ​លើក​ទី៣ ក្នុង ៣ប្រកួត​ចុងក្រោយ​​សម្រាប់​ក្រុម​លោក Jose Morinho។

លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​តោខៀវ Chelsea បាន​ឡើង​ឈរ​លេខ២ បន្ទាប់​ពី​បំបាក់ Stoke City ៥-០ កាលពីយប់មិញ​ដូចគ្នា (វីដេអូ​នៅ​ខាងក្រោម)។

លទ្ធផល​ផ្សេង​ទៀត មាន​ដូច​ខាងក្រោម៖

  • Bournemouth ២-១ Everton

  • Huddersfield ០-០ Burnley

  • Liverpool ២-១ Leicester (វីដេអូ​នៅខាងក្រោម)

  • Newcastle ០-០ Brighton & Hove Albion

តារាង​ពិន្ទុ ត្រឹម​យប់​ថ្ងៃ​ទី៣០ ខែធ្នូ (សប្ដាហ៍ទី២១)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;