វីដេអូ​អ្នក​ប្រដាល់​ខ្មែរ ធឿន ធារ៉ា វាយ​កីឡាករ​ល្បី​របស់​ថៃ​ឲ្យ​សន្លប់​ធំ​ទឹក​ទី២ ក្នុង​រាត្រី​ឆ្លង​ឆ្នាំ

  • 2018-01-01 04:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកប្រដាល់​ខ្មែរ​ដែល​កំពុង​ឡើង​កូដ ធឿន ធារ៉ា បាន​វាយ​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ Namkabuan Kiatnavy​ ឲ្យ​សន្លប់​ធំ​ ​ក្នុង​ទឹក​ទី ២ កាលពី​យប់មិញ​នេះ (៣១ ធ្នូ) ក្នុង​កម្មវិធី Max Muoy Thai នៅ​ប៉ាតាយ៉ា ខេត្ត​ឈុន​បូរីប្រទេស​ថៃ។

ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​ ធឿន ធារ៉ា កាន់​តែ​ល្បី​ខ្លាំង​ទាំង​នៅ​កម្ពុជា និង​នៅ​ប្រទេស​ថៃ ដោយសារ​កន្លង​មក អ្នក​ប្រដាល់​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​រូប​នេះ បាន​វាយ​អ្នក​ប្រដាល់​ថៃ​ឲ្យ​សន្លប់​ជា​ច្រើន​នាក់ ព្រម​ទាំង​ធ្លាប់​វាយ​ឈ្នះ​ជើងខ្លាំង​នៅ​កម្ពុជា​ផង​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ការ​ប្រកួត​នេះ គឺ​ធារ៉ា វាយ​ក្នុង​នាម​ជា​គូ​ឯក​ប្រចាំ​កម្មវិធី មិន​មែន​ប្រកួត​គូ​បន្ទាប់​បន្សំ​នោះទេ។

ចង់ដឹងថា ធារ៉ា វាយ​កីឡាករ​ថៃ បែប​ណា​នោះ ចុច​មើល​វីដេអូ​ខាង​ក្រោម៖

កីឡាករ​ថៃ សន្លប់​ធំ​ដោយសារ​ធឿន ធារ៉ា កាលពីយប់មិញ
ធឿន ធារ៉ា វាយ​ឈ្នះ​នៅ​កម្ពុជា​នា​ពេល​កន្លង​មក
ធារ៉ា ជាគូ​ឯក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;