ធនាគារ​ជាតិ ប្រកាស​ដក​វិញ្ញាបនបត្រ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ១១

  • 2018-01-04 02:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​សម្រេច​ដក​វិញ្ញាបនបត្រ​ពី​គ្រឹះស្ថាន​ឥណទាន​ជនបទ ឬ​ប្រតិបត្តិករ​ឥណទាន​ជនបទ​ចំនួន ១១ ដោយសារ​គ្រឹះស្ថាន​ទាំង​នេះ អនុវត្ត​ពុំ​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៣ មករា ២០១៨។

គ្រឹះស្ថាន​ដែល​ត្រូវ​បាន​ដក​វិញ្ញាបនបត្រ មាន​ដូចជា៖

១. សមាគមន៍​ជាតិ​ទ្រទ្រង់​កសិផល

២. វិទ្យាស្ថាន សន្តិភាព និង​អភិវឌ្ឍន៍

៣. អង្គការ លូថេរ៉េន បម្រើ​ពិភពលោក (អង្គការ​ជីវិត​ថ្លៃ​ថ្នូរ)

៤. អង្គការ​អភិវឌ្ឍន៍​ជនបទ​ខ្មែរ

៥. ស៊ី ខេ អឹម អេហ្វ ជី

៦. អង្គការ​សប្បុរស

៧. អង្គការ​ទ្រទ្រង់​សមាគមន៍​បង្កើន​ការ​អភិវឌ្ឍន៍

៨. អង្គការ​ជោគជ័យ

៩. អង្គការ​ឥណទាន​កម្ពុជា (អាយ ខេ ហ្វាយនែន)

១០. អង្គការ ច័ន្ទ សុខសាន្ត

១១. សមាគម​អភិវឌ្ឍន៍​កសិកម្ម និង​ទេសចរណ៍

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;