ហង្ស​មាស៖កូន​ទាំង៣​របស់ព្រាប សុវត្ថិ ក្លាយ​ជា​តារា​ចម្រៀង​ព្រមគ្នា ​ព្រោះ​មាន​សមត្ថភាព

  • 2018-01-08 07:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​នាយក​រង​ផលិតកម្ម​ហង្ស​មាស​ អ៊ឹង គឹមលាង បាន​​បកស្រាយ​ដើម្បី​ឲ្យ​អស់​ចម្ងល់ ក៏​ដូចជា​ឲ្យ​បាន​ដឹង​កាន់​តែ​ច្បាស់​ពី​បញ្ហា​កូនប្រុសទាំង៣របស់តារាចម្រៀង ព្រាប សុវត្ថិ ក្លាយ​ជា​តារា​ចម្រៀង​ពេញសិទ្ធិ។ អ្នក​ស្រី​ បាន​រៀប​រាប់​ថា ការ​យក​ចូល​នេះ ​វា​ជា​សមត្ថភាព​ពិត​ប្រាកដ​របស់​អ្នក​ទាំង​៣។ ហើយ​ពួកគេ​សុទ្ធ​តែ​មាន​ប្រជាប្រិយ​ភាព​ស្រាប់​ពី​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​ តាំង​ពី​មុន​ចូល​ផលិតកម្ម​ទៅ​ទៀត។

«ការ​ស្វែង​រក​ធនធាន​ថ្មី គឺ​មិនមែន​មើល​តែ​លើ​ការ​ប្រឡង​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​យើង​មាន​ក្រុម​ការងារ​ផ្សេង​ ចាំ​តាមដាន​​​ ពី​សមត្ថភាព​អ្នក​ដែល​មាន​នៅ​ខ្មែរ​។ ពួក​គេ​ទាំង​៣​នេះ​ហើយ​ ដែល​ជា​ធនធាន​មួយ​ដ៏​កម្រ ហើយ​មាន​ជាប់​សាច់​ឈាម​ និង​ទេពកោសល្យ​ដូច​លោក​ឪពុក​​ ដែល​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ព្រះ​រាជា​ណា​ចក្រកម្ពុជា និង​ប្រចាំ​ហង្សមាស​ ចឹង​ពួក​យើង​ត្រូវ​តែ​ក្តោប​ឱកាស​នេះ ដើម្បី​ជា​រសជាតិ​ថ្មី​សម្រាប់​អ្នក​គាំទ្រ​សិល្បៈ​ខ្មែរ​ផង​ដែរ»។ នេះ​ជា​សម្ដី​របស់​អគ្គ​នាយក​រង​ផលិតកម្ម​ហង្ស​មាស​ខាងលើ​។

«ម្យ៉ាង​ពួកគេ​ទាំង​បី សុទ្ធតែ​មាន​សមត្ថភាព​ ទេពកោសល្យ​ស្រាប់ ដែល​ពួក​យើង​បាន​សម្លឹង​ឃើញ​យូរ​មក​ហើយ ហើយ​ទាំង​ខាង​ផលិតកម្ម​ក៏ដូចជា​ តារា​ចម្រៀង​ថ្មី​ទាំង​៣ នឹង​ព្យាយាម​រក​អ្វី​ដែល​ថ្មី ប្លែក​ ដើម្បី​កំដរ​បរិយាកាស​ដល់​អ្នកគាំទ្រ​ទាំង​អស់​គ្នា​ និង​ឲ្យ​ក្លាយ​ជា​អនាគត​ Super Star ដូច​លោក​ឪពុក​គេ​ផង​ដែរ»។ អ្នកស្រី​ បន្ថែម។

ការ​លើក​ឡើង​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​សន្និសីទ​ផ្លូវ​ការ​​មួយ​បង្ហាញ​ពី​សមាសភាព​កូន​ប្រុស​ទាំង​៣ ​របស់​លោក​ ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែល​បាន​ក្លាយ​ជា​តារា​ចម្រៀង​ពន្លក​ថ្មី​ពេញ​សិទ្ធិ​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស៕

ប្រភព៖ Sabay News អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី
;