ចូលឆ្នាំចខាងមុខនេះ មានឆ្នាំចំនួន ៤ ដែលឆុង
- 2018-01-09 12:50:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំចខាងមុខនេះ មានឆ្នាំចំនួន ៤ ដែលឆុង
ចន្លោះមិនឃើញ
លោកតា ឡា អ្នករៀបចំពិធីកាត់ឆុងប្រចាំវិហារលោកតាព្រះចៅ ឬវិហារចិនខ្លា ស ដែលមានទីតាំងនៅរមណីយដ្ឋានវត្តភ្នំ បានលើកឡើងថា ឆ្នាំឆុងនឹងឆ្នាំច ដែលចូលមកដល់នាពេលខាងមុខនេះ មាន ៤ឆ្នាំ គឺ ឆ្នាំរោង ឆ្នាំច ឆ្នាំឆ្លូវ និងឆ្នាំមមែ។ លោកតាបានបញ្ជាក់ថា ឆ្នាំរោង និងឆ្នាំច ឆុង ១០០ភាគរយ ឬឆុងខ្លាំង ចំណែកឯឆ្នាំឆ្លូវ និងឆ្នាំមមែ ឆុង ៥០ភាគរយ។
បើតាមជំនឿរបស់ប្រជាជនខ្មែរកាត់ចិនមួយចំនួន អ្នកដែលមានឆ្នាំឆុងនឹងឆ្នាំថ្មី ត្រូវយកដង្វាយ មានដូចជាសាច់ជ្រូកបីជាន់ យីហ៊ឺ ពងមាន់ ឬពងទា ទៅថ្វាយមាត់ខ្លា ស នៅវិហារចិនខ្លា ស ដើម្បីកាត់ឆុង កាត់គ្រោះ និងសុំសេចក្តីសុខ។ ការយកដង្វាយទៅកាត់ឆុងនេះ គឺគេធ្វើចាប់ពីដើមខែមករា រហូតដល់ជិតចូលឆ្នាំចិន។
រូប ៣សន្លឹកខាងក្រោមនេះ ជាទិដ្ឋភាពនៃប្រជាជនខ្មែរកាត់ចិន ទៅធ្វើពិធីកាត់ឆុង នៅវិហារចិនខ្លា ស នៅវត្តភ្នំ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នេះ៖