រិន សារ័ត្ន វិល​ចូល​ប្រកួត​ក្នុង​ទ្រុង MMA ជាថ្មី ប៉ះ​​​ជើងខ្លាំង​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី

  • 2018-01-11 09:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់គុន​ខ្មែរ រិន សារ័ត្ន នឹង​ប៉ះ​កីឡាករ​ជើងខ្លាំង​ឥណ្ឌូណេស៊ី Sunoto Peringkat នៅ​ក្នុង​កម្មវិធី ONE: Kings of Courage របស់​ស្ថាប័ន ONE Championship នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃ​ទី២០ ខែមករា​ខាងមុខ។

រិន សារ័ត្ន ហ្វឹកហាត់​ក្នុង​ក្លឹប Cambodian Top Team នា​ពេល​កន្លងមក
រិន សារ័ត្ន បាន​ខកខាន​ចូល​ប្រកួត​ក្នុងទ្រុង MMA មួយ​រយៈ​ចុងក្រោយ​នេះ ដោយភាគច្រើន​សារ័ត្ន​ប្រកួត​តែ​ប្រដាល់​គុន​ខ្មែរ​ប៉ុណ្ណោះ។ យ៉ាងណាក្ដី កូន​សិស្ស​របស់​លោក​គ្រូ ហ៊ុន ចាន់រាជ រូបនេះ ក៏​ធ្លាប់​ប្រឡូក​ក្នុង​ទ្រុង MMA ជាច្រើន​ប្រកួត​ផងដែរ ជា​ពិសេស​គឺ​នៅ​ក្នុង​កម្មវិធី​ក្បាច់​គុន​ចម្រុះរបស់ MyTV ដែល​ពេល​នោះ សារ័ត្ន ទទួល​បាន​ជើងឯក​រង​ថែម​ទៀតផង។

ក្រោយ​ខកខាន​មួយ​រយៈ សារ័ត្ន បាន​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង នៅ​ក្លឹប Cambodian Top Team របស់​លោក​គ្រូ​ហ៊ុន ចាន់រាជ ដើម្បី​មាន​ឈ្មោះ​ឡើង​ប្រកួត​ក្នុង​កម្មវិធី​ដ៏​ធំ​នា​ពេល​នេះ។

ចំណែក​គូ​ប្រកួត​របស់​សារ័ត្ន​វិញ គឺ​កីឡាករ MMA ជើង​ខ្លាំង​​របស់​ឥណ្ឌូណេស៊ី។ Sunoto ជា​អតីត​ជើងឯក​ការ៉ាតេ​របស់​ឥំណ្ឌូណេស៊ី ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​ទ្រុង MMA ចំនួន ៩ដង (ឈ្នះ ៦ដង និង​ចាញ់ ៣ដង)៕

កីឡាករ​ឥណ្ឌូណេស៊ី Sunoto មាន​បទពិសោធន៍​ច្រើន​ក្នុង​ស្ថាប័ន ONE Championship

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;