ត្រឹម​៤ថ្ងៃ បទ "កែវភ្នែក" មាន​អ្នក​ចុច​ទស្សនា​ជាង​១លាន​ដង លើ YouTube

  • 2018-01-13 06:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បទ​ចម្រៀង "កែវភ្នែក" ​របស់​តារា​ចម្រៀង​ថ្មី ៣ដួង​របស់​ផលិតកម្ម​ហង្សមាស ដែល​ត្រូវ​ជា​កូនប្រុស​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ទទួល​បាន​ការ​ចុច​ចូល​ទស្សនា​ជិត ១,៣លានដង គិត​ពី​ថ្ងៃ​បង្ហោះ កាលពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៨ មក​ទល់​រសៀល​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​លើ​វេបសាយ​របស់ YouTube ។

កែវភ្នែក ជា​វីដេអូ​បទ​ចម្រៀង​ដំបូង​របស់​តារា​ចម្រៀង​ទាំង៣ រួមមាន លោក សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ។ បទ​ដដែល​ត្រូវ​និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក អ៊ីនុ និង នីគន្ធា ព្រម​ទាំង​និពន្ធ​បទភ្លេង​ថ្មី​ដោយ​លោក មាស សុគន្ធ។

សូម​​បញ្ជាក់​ថា អ្នក​ទាំង​បី​ទើបតែ​ត្រូវ​ប្រកាស​ឲ្យ​ក្លាយជា​សមាជិក​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាស កាលពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៨ កន្លង​ទៅ៕

ទស្សនាវីដេអូបទ "កែវភ្នែក"

ចុចអានបន្ត​ ហង្ស​មាស៖កូន​ទាំង៣​របស់ព្រាប សុវត្ថិ ក្លាយ​ជា​តារា​ចម្រៀង​ព្រមគ្នា ​ព្រោះ​មាន​សមត្ថភាព

អត្ថបទ៖ លាភ.

;