Nokia 1 ដើរ​ដោយ Android Go តម្លៃ​មិន​ដល់ ១០០​ដុល្លារ

  • 2018-01-15 02:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន HMD Global គ្រោង​នឹង​បញ្ចេញ Nokia 1 ជា​ផ្លូវការ ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ Nokia 1 អាច​នឹង​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​គេ​បង្អស់​របស់ Nokia ដែល​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Go (ប្រព័ន្ធ​ប្រតិបត្តិការ ធ្វើ​ឡើង​យ៉ាង​ពិសេស​សម្រាប់​ស្មាតហ្វូន​កម្រិត​មធ្យម)។

ទន្ទឹម​នឹង​ការ​ខិត​ជិត​មក​ដល់​នេះ មាន​ការ​បែកធ្លាយ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក​ចេញ​ពី​ប្រភព​ប្រទេស​ចិន​បង្ហាញ​ពី​រូបរាង​របស់ Nokia 1 យ៉ាង​ច្បាស់​ក្រឡែត (ដូច​រូប​ខាង​ក្រោម)។ លក្ខណៈ​សម្បត្តិ​របស់​ស្មាតហ្វូន​ថ្មី​នេះ នៅ​មិន​លេចធ្លាយ​ច្បាស់​នោះ​ទេ។ ប៉ុន្តែ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក បាន​ឲ្យ​ដឹង​ថា Nokia 1 នឹង​បំពាក់​បន្ទះ​ឈីប Snapdragon 212 មាន RAM ទំហំ 1GB កម្លាំង​ថ្ម 4100mAh ហើយ​មាន​អេក្រង់​ជា​ប្រភេទ HD (មិន​ដឹង​ទំហំ)។ ចំណែក​កាមេរ៉ា​ខាង​មុខ​ទំហំ 5MP និង​ខាង​ក្រោយ 8MP។

តម្លៃ​ដាក់​លក់ Nokia 1 អាច​ស្ថិត​នៅ​ចន្លោះ​ពី ៩៤​ដុល្លារ ដល់ ១០២​ដុល្លារ (ទីផ្សារ​បរទេស)៕

ប្រភព៖ Techradar ប្រែ​សម្រួល៖ ឈាង.

អត្ថបទពេញនិយម
;