គ្រាប់​បាល់​ដំបូង​នៅ​អង់គ្លេស ដែល​ផ្តល់​ឲ្យ​ដោយ​វីដេអូ​ជំនួយ​អាជ្ញា​កណ្តាល រក​ឃើញ​ហើយ

  • 2018-01-16 22:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ក្រុម Leicester City គឺ Kelechi Iheanacho បានក្លាយ​ជា​កីឡាករ​ទី១ ដែល​អាច​រក​គ្រាប់​បាល់​បាន​តាម​រយៈ​ការ​ផ្តល់​ឲ្យ​ដោយ​វីដេអូ​ជំនួយ​អាជ្ញាកណ្តាល (VAR) នៅក្នុង​ពិភព​បាល់ទាត់​អង់គ្លេស ខណៈ​ក្រុម​នេះ បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ Fleetwood Town ២-០ ក្នុង​ពាន FA Cup ជុំទី៣ កាលពី​យប់មិញ។

Iheanacho រក​បាន​គ្រាប់​ទី១ ឲ្យ Leicester នៅ​នាទី​៤៣។ បន្ទាប់មក​ចូល​ដល់​នាទី​៧៧ Iheanacho ក៏អាច​រកបាន​គ្រាប់​បាល់​ទី២​ទៀត ប៉ុន្តែ​ចំពោះ​គ្រាប់បាល់​ទី២​នេះ គឺពេល​ដំបូង អាជ្ញា​កណ្តាល លោក Johnathan Moss មិនឲ្យ​ឡើយ ដោយបាន​លើកទង់ Offside ព្រោះ​យល់ថា Iheanacho ស្ថិត​នៅ​ក្នុង​ជំហរ Offside ពេល Riyad Mahrez បាន​បញ្ជូន​បាល់​ទៅឲ្យ។ ភ្លាមៗ​នោះ អាជ្ញា​កណ្តាល​១រូប​ទៀត​គឺ​លោក Mike Jones ដែលជា​អ្នក​មើល​វីដេអូ VAR ក៏បាន​ប្រាប់​ថា ការ​បញ្ជូន​បាល់​នោះ គឺ​មិន​ស្ថិតក្នុង​ជំហរ Offside នោះ​ទេ ហើយក៏​ប្រគល់​គ្រាប់ទី២​នោះ ឲ្យ Leicester តែ​ម្តង៕

សូម​ទស្សនាវីដេអូ Highlight៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;