ផ្លូវ​រថភ្លើង​ ទៅ​កាន់​ព្រលានយន្ត​ហោះ​ភ្នំពេញ​ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ក្នុង​ខែ​មេសា

  • 2018-01-17 03:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ

បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ លោក ស៊ុន ចាន់ថុល​បាន​ប្រកាស​ពី​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ខ្សែ​រថ​ភ្លើង​ធុន​តូច​ ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ឲ្យ​ទាន់​មុន​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ខាង​មុខ​រួច​មក ពេលនេះ​អ្នក​ជំនាញ​នៃ​ក្រសួង​សាធារ​ណការ​ បាន​ចាប់​ផ្តើម​សម្រុក​ បំពេញ​ការងារ​ ធ្វើ​ផ្លូវដែក​ ឲ្យ​ទាន់​ពេល​វេលា​។​ នេះ​បើ​តាម ​លោក វ៉ា​សឹម សុរិយា អ្នក​នាំ​ពាក្យ​ក្រសួង​សាធារ​ណកា​រ។ ​

​ផ្លូវ​រថភ្លើង​នេះ​ ត​ភ្ជាប់​ ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ ឆ្ពោះទៅ​កាន់​ខាង​មុខ​ ផ្លូវ​វត្ត​តាំង​ក្រសាំង​ខាងត្បូង​ ស្ថិត​នៅ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រួច​បត់​ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​​។ ​ហើយ​រថភ្លើង​ ដែល​គ្រោង​នឹងដាក់​ឱ្យ​បម្រើការ​នា​ថ្ងៃ​ខាងមុខ ​មាន​ចំនួន​បី​គ្រឿង​។​

​ដោយឡែក​លោក ខៀវ​សុខន ប្រធាន​ខណ្ឌ​ផ្លូវដែក​រាជធានី​ភ្នំពេញ​ ​បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​រថភ្លើង​ប្រវែង ១​គីឡូម៉ែត្រ​កន្លះ​នេះ ​នឹងត្រូវ​គេ​ត​ភ្ជាប់​ ចេញ​​ពី​ផ្លូវ​រថភ្លើង​ដែល​មាន​ស្រាប់​ ត្រង់​វត្ត​តាំងក្រសាំង។ ហើយ​ផ្លូវ​ដែក​ ដែល​រត់​កាត់​ខាង​មុខ​វត្ត​តាំង​ក្រសាំង​ខាងត្បូង​ នឹង​ត្រូវ​បង្កប់​ពាក់​កណ្តាល​ផ្លូវ​បេតុង​ ឆ្ពោះ​ទៅ​​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​តែ​ម្តង​។

​ ​ ​ ​​បើតាម​លោក ស៊ុន ចាន់ថុល នៅ​ពេល​ដែល​ផ្លូវ​រថភ្លើង​នេះ​ដាក់​ឲ្យ​ដំណើរ​ការ ពលរដ្ឋ​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ជិះ​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​មួយ​ខែ​​។​​

ការ​បង្កើត​ខ្សែ​រថភ្លើង​នេះ ក៏​នឹង​ជួយ​សម្រាល​ដល់​អ្នក​ធ្វើ​ដំណើ​រ​ទៅ​កាន់​​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ដោយ​សារ​រថភ្លើង​នេះ​ធ្វើ​ដំណើរ​ត្រឹមតែ​១៥​នាទី​ប៉ុណ្ណោះ​៕​ ​ ​

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ឃុត សុខឿន​

អត្ថបទពេញនិយម
;