កូរ៉េខាងជើង-​កូរ៉េខាងត្បូង យល់ព្រម​ប្រើប្រាស់​ទង់ជាតិ​តែ​មួយ​នៅ​អូឡាំពិក

  • 2018-01-17 23:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ប្រើប្រាស់​ទង់ជាតិ​កូរ៉េ​តែមួយ ដែល​តំណាង​ឲ្យ​ការ​រួបរួម នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា ដែល​រៀបចំ​ឡើង​នៅ​កូរ៉េខាងត្បូង នៅ​ខែ​ក្រោយ​។

ការ​យល់ព្រម​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ជួប​ពិភាក្សា​ការទូត​ថ្នាក់​ជាន់ខ្ពស់​ជាច្រើន​លើក​រវាង​ប្រទេស​ទាំងពីរ ក្រោយ​ពី​ខកខាន​អស់​ជាង ២ឆ្នាំ។ ភាគី​ទាំងពីរ​ ក៏បាន​ឯក​ភាព​គ្នា​ក្នុង​ការ​បង្កើត​ជា​ក្រុម​នារី Hockey ទឹកកក តែមួយ​ផង​ដែរ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​ទំនាក់ទំនង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង។

ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ បាន​ធូរស្បើយ​ឡើង​វិញ​បន្តិច នៅ​ដើម​ឆ្នាំ២០១៨នេះ បន្ទាប់ពី​កូរ៉េខាងជើង​សម្រេច​បញ្ជូន​ក្រុម​ប្រតិភូ​កីឡា​របស់​ខ្លួន ទៅ​ចូល​រួម​ព្រឹត្តិការណ៍​អូឡាំពិក​ខាងលើ ដែល​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្រុង Pyeongchang ។

កូរ៉េខាងជើង នឹង​បញ្ជូន​ប្រតិភូ​កីឡា​ចំនួន ៤០០នាក់ ឆ្លង​កាត់​បន្ទាត់​ព្រំដែន​ប្រទេស​ទាំងពីរ ​ដែល​ជា​ការ​បើក​ចំហ​ព្រំដែន​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ២​ឆ្នាំ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;