Google ផ្ដល់​អាទិភាព​ដល់​វេបសាយ​ដែល​មាន​ល្បឿន​លឿន

  • 2018-01-18 02:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Google កំពុង​ត្រៀម​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ Search Engine របស់​ខ្លួន នៅ​លើ​ស្មាត​ហ្វូន ដោយ​ផ្ដល់​អាទិភាព​ដល់​វេបសាយ​ដែល​មាន​ល្បឿន​បើក​ដំណើរការ​លឿន ពោល​គឺ វេបសាយ​មួយ​អាច​លោត​នៅ​ខាង​លើ​ទំព័រ​ខាងមុខ​​របស់ Google Search Engine បាន តាម​រយៈ​ការ​រៀប​ចំណាត់​ថ្នាក់​នៃ​ល្បឿន​ដំណើរ​ការ​នៃ​វេបសាយ​និមួយៗ។

ការ​ធ្វើ​កំណែ Update ដែល​ត្រូវ​គេ​ហៅថា "Speed Update" នេះ គ្រោង​នឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ខែ​មីថុនា ឆ្នាំ​២០១៨។ រវាង​វេបសាយ​ពីរ​ដែល​មាន​អត្ថបទ​ដូចគ្នា តែ​ល្បឿន​ដំណើរការ​ខុស​គ្នា (ឧទាហរណ៍ ៥​វិនាទី និង ១០ វិនាទី) គឺ វេបសាយ ដែល​ប្រើ​ពេល​តិច​ជាង នឹង​ត្រូវ​បង្ហាញ​នៅ​លើ​គេ។

ការ​ធ្វើ​ដូច្នេះ ត្រូវ​បាន Google អះអាង​ថា ដើម្បី​ជំរុញ​ក្រុម​អ្នក​អភិវឌ្ឍ​វេបសាយ​នានា ​ប្រើប្រាស់ Tool របស់​ខ្លួន ដូចជា Chrome User Experience Report, Lighthouse និង PageSpeed ដែល​អាច​ជួយ​ពួកគេ​ក្នុង​ការ​ផ្ដល់​បទ​ពិសោធ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​សម្រាប់​អ្នក​ប្រើប្រាស់៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;