សម្តេច ហ៊ុន សែន៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា គ្មាន​សិទ្ធិ​ពន្យារ​ពេល​បោះឆ្នោត ដូចនៅ​ប្រទេស​​ដទៃ​ឡើយ

  • 2018-01-18 03:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​កម្ពុជា គ្មាន​សិទ្ធិ​ប្រកាស​រំលាយ​សភា ឬ​ពន្យារ​ពេល​បោះឆ្នោត ដូច​នាយក​រដ្ឋមន្រ្តី​នៅ​ប្រទេស​ដទៃឡើយ។ ការ​បញ្ជាក់​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គោលនយោបាយស្តីមនុស្ស​វ័យ​ចាស់​ឆ្នាំ២០១៧-២០៣០ នា​ព្រឹកនេះ នៅ​វិមាន​សន្តិភាព។

សម្តេច ហ៊ុន សែន ក្នុងអំឡុងចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧
សម្តេច ហ៊ុន សែន លើកឡើង​ដូច្នេះ​ប្រតិកម្ម​ទៅនឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ចេញ​ផ្សាយ​ថា "លោក​នាយក​រដ្ឋមន្រ្តី​ថា ការ​បោះឆ្នោត​អាច​ធ្វើ​មិន​បាន បើមាន​ការ​ច្របូក​ច្របល់" ហើយការ​បកស្រាយ​ក្នុង​អត្ថបទ​នោះ គឺមាន​អត្ថន័យ​សំដៅ​ការ​លុបចោល ឬ​ពន្យារ​ការ​បោះឆ្នោត​នាពេល​ខាងមុខ ដោយ​សម្តេច ហ៊ុន សែន។

សម្តេច​បាន​មាន​ប្រសាសន៍​ថា នាយក​រដ្ឋមន្ត្រី​នៅ​ប្រទេស​ដទៃ មាន​សិទ្ធិ​ប្រកាស​រំលាយ​សភា ហើយ​ចាត់តាំង​ការ​បោះឆ្នោត​តាមអ្វី​ដែល​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​នោះ​មើលឃើញ​ថា អនុគ្រោះ​សម្រាប់​បក្ស​របស់​ខ្លួន។ ដោយឡែក​នៅ​កម្ពុជា នាយក​រដ្ឋមន្ត្រី​គ្មាន​សិទ្ធិ​ប្រកាស​ដូច្នេះ​នោះទេ ដោយ​សម្តេច​លើកឡើង​ថា ការ​ពន្យារពេល​បោះឆ្នោត​អាច​ធ្វើទៅ​បាន លុះត្រាតែ​ក្នុង​ករណី​ស្នើសុំ​ទៅ​សភា ដោយ​ការ​អនុម័ត​សំឡេង​២ភាគ​៣ និង​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ ប៉ុន្តែ​គ្មាន​មូលហេតុ​អ្វី​ដែល​ចាំបាច់​ត្រូវសុំ​ពន្យារពេល​នោះទេ។

ពលរដ្ឋខ្មែរម្នាក់ ទម្លាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧

សម្តេច ហ៊ុន សែន បាន​គូស​បញ្ជាក់​ជាថ្មី​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​នៃ​រដ្ឋសភា ឆ្នាំ​២០១៨​នេះ នឹង​ធ្វើឡើង​តាម​កាល​កំណត់ មិនមាន​ការ​ផ្លាស់ប្តូរ​នោះទេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;