Apple នឹង​ចូលរួម​ជួយ​ដល់​សេដ្ឋកិច្ច​អាមេរិក​ចំនួន ៣៥០​ពាន់​លាន​ដុល្លារ

  • 2018-01-18 06:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Apple បាន​ប្រកាស​ម្សិលមិញ​អំពី​គម្រោង​ថ្មី​មួយ ដែល​នឹង​អាច​ជួយ​ដល់​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ចំនួន ៣៥០​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ រាប់​ចាប់​ពី​ឆ្នាំ​២០១៨​នេះ​ត​ទៅ។

Apple បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​នឹង​វិនិយោគ​ទឹក​ប្រាក់​ចំនួន ៥៥​ពាន់​លាន​ដុល្លារ ជាមួយ​នឹង​ដៃគូ​ផ្គត់ផ្គង់ និង​រោងចក្រ​ផលិត​ក្នុង​ស្រុក (អាមេរិក)។ បន្ថែម​ពី​នេះ Apple ក៏​រំពឹង​ដែរ​ថា ការ​វិនិយោគ​នេះ​នឹង​ជួយ​បង្កើត​ការងារ​ចំនួន ២​ម៉ឺន​កន្លែង​បន្ថែម​ទៀត នៅ​ត្រឹម​ឆ្នាំ​២០២៣ ខណៈ​ដែល​បច្ចុប្បន្ន​បុគ្គលិក​សរុប​មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់។

ការ​ប្រកាស​គម្រោង​វិនិយោគ​ជួយ​ដល់​សេដ្ឋកិច្ច​អាមេរិក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចេញ​ច្បាប់​ពន្ធ​ថ្មី ដែល​អនុញ្ញាត​ឲ្យ Apple បង់​ថ្លៃ​ពន្ធ​ត្រឹម ១៥,៥% លើ​ចំណូល​ក្រៅ​ប្រទេស ខណៈ​ដែល​ពី​មុន​ត្រូវ​បង់​ដល់ ៣៥% ឯណោះ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;