Zidane ថា​​ ការងារ​​របស់​​ខ្លួន សង្ឃឹម​​ពេល​​ជួប PSG ​

  • 2018-01-25 06:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane អ្នក​ចាត់​ការ​ក្រុម​អធិរាជ​ស Real Madrid បាន​បង្ហើប​ថា អនាគត​របស់​លោក​ក្នុង​ការ​ដឹកនាំ នឹង​ត្រូវ​សម្រេច​នៅ​ពេល​ជួប​ក្រុម​ខ្លាំង PSG របស់​បារាំង នៅ​ក្នុង​វគ្គ ១៦ក្រុម​ចុងក្រោយ ពាន​រង្វាន់ UEFA Champions League នា​ខែ​កុម្ភៈ​ខាងមុខ​នេះ​។ ការ​អះអាង​របស់​លោក ធ្វើឡើង​បន្ទាប់​ពី Real Madrid ធ្លាក់​ចេញ​ពី​ពានរង្វាន់ Copa del Rey កាលពី​យប់មិញ​ ដោយ​ក្រុម Leganes ក្នុង​លទ្ធផល ២-២ (ទឹកដី Leganes៖ Real ឈ្នះ ០-១; ទឹកដី Real៖ Leganes ឈ្នះ ១-២)។

ក្រោយ​ចប់​ការ​ប្រកួត កាលពី​យប់មិញ អ្នក​សារព័ត៌មាន​បាន​ចោទ​សួរ Zidane នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន។ Zidane បាន​ឆ្លើយ​នឹង​សំណួរ​​ទាក់ទង​នឹង​ការងារ​របស់​លោក​ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់ ថា៖ «ពិតមែន​ហើយ។ វា​ច្បាស់​ជា​អ៊ីចឹង​ហើយ... ខ្ញុំ​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ ខ្ញុំ​គឺ​ជា​គ្រូ​បង្វឹក»

អ្នកចាត់ការ​សញ្ជាតិ​បារាំង​ដដែល បាន​បន្ត​ថា លោក​នឹង​ព្យាយាម​រក​ដំណោះស្រាយ ចំពោះ​ស្ថានភាព​របស់ Real Madrid ក្នុង​ពេល​បច្ចុប្បន្ន។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​យប់មិញ Zidane បាន​ដក​អាវុធ​មុត​ស្រួច​របស់​ខ្លួន​ដូចជា Cristiano Ronaldo និង Gareth Bale តែ​បាន​ដាក់ Sergio Ramos និង Karim Benzema វិញ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

;