ក្រសួង​ជំរុញ​កសិករ​ដាំ​ដំណាំ​ស្វាយ​ចន្ទី ខណៈ​ទីផ្សារ​កំពុង​មាន​តម្រូវ​ការ​ខ្ពស់

  • 2018-01-27 06:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឲ្យ​ប្រជាកសិករ និង​សហគមន៍​កសិកម្ម ធ្វើ​ការ​ផលិត និង​ដាំ​ដំណាំ​ស្វាយ​ចន្ទី ក្រោយ​កម្ពុជា និង​ភាគី​វៀតណាម តាម​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ក្នុង​ការ​ជំរុញ​ផលិតកម្ម​ស្វាយ​ចន្ទី​កម្ពុជា សម្រាប់​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​វៀតណាម។

ក្នុង​លិខិត ចុះ​កាល​ពី​ថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ​២០១៨ ដោយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ណែនាំ​ឲ្យ​មាន​ការ​សម្របសម្រួល និង​សហការ​ជិតស្និទ្ធ ជាមួយ​សមាគម​ស្វាយ​ចន្ទី​វៀតណាម ក្នុង​ការ​ជ្រើសរើស​ក្រុម​ផលិត ការ​ផ្ដល់​បច្ចេកទេស​ទំនើប​ជូន​ដល់​ក្រុម​កសិករ ឬ សហគមន៍​កសិកម្ម ដើម្បី​ដាំដុះ​ស្វាយចន្ទី​ជំនួស​ដំណាំ​ណា ដែល​ផ្ដល់​ទិន្នផល​ទាប មិន​សមស្រប​នឹង​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន ចំពោះ​មុខ​និ​ង​ទៅ​អនាគត។

សូម​ជម្រាប​ថា កម្ពុជា រំពឹង​ថា នឹង​ផលិត​ស្វាយ​ចន្ទី​ឲ្យ​បាន​គ្រាប់ ១លាន​តោន ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​ទីផ្សារ​របស់​វៀតណាម។ កាលពី​ឆ្នាំ២០១៦​ កម្ពុជា​មាន​លទ្ធភាព​ផលិត​គ្រាប់​ស្វាយចន្ទី​បាន​ប្រមាណ​ជា​ ១០៤០០០តោន៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;