ច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត នឹង​ត្រូវ​សាង​សង់​ក្លោង​ទ្វារ​ថ្មី

  • 2018-02-05 03:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាល​ក្រុង​ប៉ោយប៉ែត លោក សាន ស៊ានហូ គ្រោង​ស្ទូច​ក្លោង​ទ្វារ​ប្រាសាទ​កំពូល​៣ ចេញ​ពី​ព្រំដែន ខ្មែរ​-ថៃ ដើម្បី​ស្ថាបនា​ច្រក​ទ្វារ​អន្តរជាតិ​ថ្មី​មួយ​ដែល​មាន​រចនាបថ​ខ្មែរ​សុទ្ធសាធ។

លោក សាន ស៊ានហូ បាន​ឲ្យដឹង​​ថា គម្រោង​ស្ថាបនា​ច្រក​ទ្វារ​ថ្មី​នេះ សម្រេចប្រហែល ១០ភាគរយ ហើយ​នឹងធ្វើរួចរាល់ជា​ស្ថាពរ នៅឆ្នាំ២០១៩។

គម្រោងសាងសង់ អគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត

សូម​រំឭក​ថា កាលពី​ខែ​តុលា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​រស់នៅ​ព្រំដែន​កម្ពុជា​ថៃ ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ បាន​សម្ដែង​ការ​សោកស្ដាយ ក្រោយពី​ទទួល​ដំណឹង​ថា អាជ្ញាធរ​កម្ពុជា គ្រោង​វាយ​កម្ទេច​ចោល​ក្លោង​ទ្វារ​ចាស់។ ប៉ុន្តែ គម្រោង​វាយ​កម្ទេច​ចោល​នេះ បាន​ជំនួស​មកវិញ ដោយ​អាជ្ញាធរ នឹង​ស្ទូច ក្លោង​ទ្វារ​ប្រាសាទ​នេះ​ចេញ ទៅ​ដាក់​នៅ​ក្នុង​រង្វង់​មូល​ប៉ោយប៉ែត​វិញ។

អភិបាលក្រុង ឲ្យ​ដឹង​ថា ក្លោង​ទ្វារ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កសាង​នៅ​អំឡុង​ឆ្នាំ​១៩៨០ មាន​កំពូល​៣ កសាង​ក្នុង​រចនាបថ​ប្រាសាទអង្គរវត្ត។ មុននឹង​សម្រេច​ស្ទូច​ចេញ អាជ្ញាធរ​នឹង​ធ្វើ​ពិធី​សែនព្រេន បួងសួង ដើម្បី​សុំ​យក​ក្លោង​ទ្វារ​ប្រាសាទ​កំពូល​៣​នេះ ចេញទៅ​ដាក់​ទីតាំង​ថ្មី ក្នុង​រង្វង់​មូល​ប៉ោយប៉ែត ដែល​នៅ​ប្រហែល​១០០​ម៉ែត្រ ពី​ច្រក​ទ្វារ​ប៉ោយប៉ែត៕

ចុចអានបន្ត នគរបាល​ប៉ោយប៉ែត ​យក​ថ្លៃ​សំបុត្រ​ចេញ​ចូល​ច្រក​ព្រំដែន​ពី​អាជីវករ និង​អ្នកទិញឥវ៉ាន់​

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;