នាយក​រដ្ឋមន្រ្តី ត្រូវការ​ស្ពាន​៣ទៀត​យ៉ាងតិច

  • 2018-02-09 02:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ​នៅ​ព្រឹកនេះ​ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថា ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ​នេះ មិនមែន​ជា​ស្ពាន​ទី៨ ចុង​ក្រោយ​គេ ដែល​ជា​ហិរញ្ញប្បទាន​របស់​ចិន​នោះទេ គឺ​សម្តេច​ត្រូវការ​ស្ពាន​ចំនួន ៣​ទៀត​យ៉ាងតិច ដើម្បី​ដំណើរ​ការ​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​នេះ។

ស្ពានសេកុង នៅខេត្តស្ទឹងត្រែង
ស្ពាន​ទាំង៣​នោះ​រួមមាន៖ ទី១. ពីខេត្ត​ក្រចេះ​ទៅ​ខេត្ត​កំពង់ធំ ទី២. ពី​ជ្រោយ​ចង្វារ ទៅ​ស្វាយជ្រំ ទី៣. ពី​ក្ដី​តាកុយ ទៅ​ត្រើយ​ម្ខាង​ផ្សេង​ទៀត។

សូម​រំលឹក​ថា ​ក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ជ្រោយចង្វារ​ទី២ ជាផ្លូវការ កាលពី​តុលា ឆ្នាំ​២០១៥ សម្តេច ហ៊ុន សែន បាន​ប្រកាស​នូវ​គម្រោង​សាងសង់​ស្ពាន​ចំនួន​ ២ ទៀត​ឆ្លង​កាត់​ទន្លេ​មេគង្គ​គឺ​ស្ថិត​​ក្នុង​តំបន់​ជ្រោយ​ចង្វារ​រាជធានី​ភ្នំពេញ និង​តំបន់​អរិយក្សត្រ​ ខេត្ត​កណ្តាល​ដែល​គម្រោង​នេះ​​កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ធ្វើការ​សិក្សា​ពី​ផល​ប៉ះពាល់។

ស្ពានជ្រោយចង្វារទី២ (ស្ពានមិត្តភាព កម្ពុជា-ចិន)

ទីតាំង​ដែល​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​គម្រោង​សង់​ស្ពាន​ទាំង​ទី២​នេះ គឺទី​១ ​ស្ថិត​នៅ​ចំណុច​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ ឆ្លង​កាត់​ទន្លេ​មេគង្គ​លើ ទៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល និង​ទីតាំង​១​ទៀត ស្ថិត​នៅ​ចំណុច​ភូមិ​ក្ដី​តាកុយ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ ឆ្លង​កាត់​ទន្លេ​មេគង្គក្រោម ទៅ​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;