ប្រយោជន៍​ ៤យ៉ាង​​របស់​ពងទា​កូន ដែល​អ្នក​អាច​មិនធ្លាប់​បានដឹង

  • 2018-02-20 08:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រៅពី​មានឱជារស​ឆ្ងាញ់ ពង​ទា​កូន​ អាច​ផ្តល់​អត្ថប្រយោជន៍​​ជាច្រើន​ចំពោះ​សុខភាព ដែល​មាន​ដូច​ខាងក្រោម៖

​បង្កើន​ទំហំ​សាច់ដុំ​

​ពង​ទា​កូន​ ជា​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន​ដ៏​ខ្ពស់​មួយ​ដូចគ្នា​នឹង​ស៊ុតទា​ដែរ​។ រាល់​ការ​ញ៉ាំ​ពង​ទា​កូន​ម្តងៗ វា​នឹង​ផ្តល់​នូវ​អាស៊ីតអាមីណេ​ សាងសង់​សាច់ដុំ​ដល់​រាងកាយ​របស់​មនុស្ស​យើង​។

​ពង្រឹង​ឆ្អឹង និង​ធ្មេញ​

​រាល់​ការ​ញ៉ាំ​អ្វីៗ​ទាំងអស់​នៅក្នុង​ពង​ទា​កូន វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ចំនួន​ជាតិ​កាលស្យូម​ដ៏​ល្អ​មួយ​ ដែល​ជួយ​ពង្រឹង​ដល់​ឆ្អឹង និង​ធ្មេញ​របស់​អ្នក​។

​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​កង្វះ​គ្រាប់​ឈាម​

​ជីវជាតិ​មួយ​ផ្សេង​ទៀត​ដែល​មាន​ក្នុង​ពង​ទា​កូន​គឺ​ជាតិ​ដែក​។ ជាតិ​រ៉ែ​មួយ​នេះ​មាន​សារៈសំខាន់​សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ដូច្នេះ​វា​ក៏​អាច​ទប់ស្កាត់​ការ​កង្វះ​គ្រាប់​ឈាម​ដោយសារតែ​ជាតិ​ដែក​មិន​គ្រប់​ផងដែរ​។

​បន្ថយ​ការ​ញ៉ាំ​កាឡូរី​បន្ថែម​

​រាល់​ការ​ញ៉ាំ​ពង​ទា​កូន​ទាំងអស់​គឺ​មាន​កាឡូរី​មិន​ដល់ ២០០​កាឡូរី​ទេ​។ ដោយសារ​តែ​វា​អាច​បំពេញ​តម្រូវការ​បា​ន ដូច្នេះ​វា​ក៏​ជួយ​ទប់ស្កាត់​ការ​ឃ្លាន​ខ្លាំង ហើយក៏​មាន​ប្រយោជន៍​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​បានដែរ​។​

​អ្វី​ដែល​គួរ​ចងចាំ​ គឺ​ពង​ទា​កូន​សម្បូរ​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ណាស់​។ ជាពិសេស បើសិន​ជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​ប្រាប់​ថា​ត្រូវ​តាមដាន​ការ​ញ៉ាំ​កូ​ឡេ​ស្តេ​រ៉ុល​នោះ យក​ល្អ​គួរតែ​ញ៉ាំ​ពង​ទា​កូន​ក្នុង​កម្រិត​មធ្យម​បាន​ហើយ៕

ចុចអាន៖

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;