មកដល់ពេលនេះ ចិន​ជួយ​សាងសង់​ស្ពាន​ប៉ុន្មាន​ហើយ នៅកម្ពុជា?

  • 2018-02-09 10:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា ដែល​ត្រូវ​បាន​សម្ដេច ហ៊ុន សែន បើក​ការដ្ឋាន​សាងសង់​នា​ព្រឹក​ថ្ងៃ​ទី៩ ខែកុម្ភៈ​នេះ គឺ​ជា​ស្ពាន​ទី៨ ដែលចិន បានជួយសាងសង់នៅកម្ពុជា។

ស្ពាន​ ៧ ផ្សេង​ទៀត ដែល​ចិន បានសាងសង់​នៅ​កម្ពុជា នា​ពេល​កន្លង​មក រួមមាន៖

១. ស្ពាន​កោះធំ ខេត្ត​កណ្ដាល

ស្ពាន​កោះធំ
២. ស្ពានជ្រោយចង្វា២
ស្ពានជ្រោយចង្វា ២

៣. ស្ពានសេកុង ខេត្តស្ទឹងត្រែង

ស្ពាន​សេកុង

៤. ស្ពានព្រែកក្តាម

ស្ពានព្រែកក្ដាម

៥. ស្ពានព្រែតាម៉ាក់

ស្ពាន​ព្រែក​តាមាក់

៦. ស្ពានមេគង្គស្ទឹងត្រែង

ស្ពាន​មេគង្គ​ស្ទឹងត្រែង

៧. ស្ពានព្រែកសំរោងក្រុងតាខ្មៅ

សម្តេចតេជោ បានបន្តថា ស្ពានដែលកំពុងបើកការដ្ឋានភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាមនេះ មិនមែនជាស្ពានចុងក្រោយទេ រាជរដ្ឋាភិបាល ត្រូវការស្ពានឆ្លងកាត់ទន្លេមេគង្គ ៣ទៀត។

គួរ​បញ្ជាក់ថា "ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា" ចាប់ផ្តើមសាងសង់ពីត្រើយខាងលិច ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ។ ស្ពាន​នេះ​ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវចំណាយគ្រោងចំណាយថវិកា ចំនួនជាង ៥៦ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ​ទាក់ទង៖ នាយក​រដ្ឋមន្រ្តី ត្រូវការ​ស្ពាន​៣ទៀត​យ៉ាងតិច

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;