បែកធ្លាយ​លក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi Mix 2s

  • 2018-02-12 09:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Mi Mix 2s នឹង​ឡើង​មក​គ្រង​តំណែង​កំពូល​បន្ត​ពី Mi Mix 2 របស់ Xiaomi ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ បើ​តាម​ព័ត៌មាន​បែកធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម Wiebo ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា Mi Mix 2s នឹង​មាន​អេក្រង់​លាត​សន្ធឹង​ពេញ ៩៥% ទំហំ ៥,៩៩​អ៊ីញ។

កម្លាំង​ម៉ាស៊ីន Mi Mix 2s ត្រូវ​បាន​បំពាក់​បន្ទះ​ឈីប​ស៊េរី​ថ្មី Snapdragon 845 ជា​ប្រភេទ octa-core រត់​ក្នុង​ល្បឿន 2.8GHz អម​ជាមួយ​ក្រាហ្វិច Adreno 630។ RAM របស់​ស្មាតហ្វូន​ថ្មី​នេះ​មាន​ទំហំ 8GB ហើយ​មាន​អង្គ​ផ្ទុក​ទិន្នន័យ 256GB ជា​ប្រភេទ UFS អាច​ចម្លង​ទិន្នន័យ​បាន​រហ័ស។

នៅ​ខាង​ក្រោយ​តួ​ខ្នង Mi Mix 2s មាន​បំពាក់​កាមេរ៉ា​ចំនួន​២​គ្រាប់​ទំហំ 12MP ប្រភេទ Optical Zoom។ ចំពោះ​តម្លៃ និង​ថ្ងៃ​បង្ហាញ​ខ្លួន​ផ្លូវការ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;