Xiaomi ចេញស្មាតហ្វូនថ្មី២ម៉ូដែល តម្លៃមិនដល់ ២០០ដុល្លារ
- 2018-02-14 10:06:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi ចេញស្មាតហ្វូនថ្មី២ម៉ូដែល តម្លៃមិនដល់ ២០០ដុល្លារ
ចន្លោះមិនឃើញ
វត្តមាន Redmi Note 5 និង Redmi Note 5 Pro ត្រូវក្រុមហ៊ុនចិន Xiaomi ដាក់បង្ហាញជាផ្លូវការហើយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ Redmi Note 5 នឹងដាក់លក់ក្នុងតម្លៃ ១៥៥ដុល្លារ ឯ Redmi Note 5 Pro លក់ ២១៨ដុល្លារ (តម្លៃនៅឥណ្ឌា)។
Redmi Note 5 Pro មានអេក្រង់ទំហំ ៥,៩៩អ៊ីញ ដំណើរការដោយបន្ទះឈីប Snapdragon 636 មាន RAM ២ជម្រើសគឺ 4GB និង 6GB។ កាមេរ៉ាក្រោយមានចំនួន ២គ្រាប់ ទំហំ 12MP f/2.2 + 5MP f/2.0 ឯខាងមុខវិញទំហំ 20MP ភ្ជាប់ជាមួយភ្លើង Flash LED ១គ្រាប់។ កម្លាំងថ្មរបស់វាគឺ 4000mAh អាចប្រើមុខងារសាករហ័ស (Fast Charging)។ អ្វីដែលគួរឲ្យទាក់ទាញគឺថា ស្មាតហ្វូនថ្មីនេះមានបច្ចេកវិទ្យាស្កេនទម្រង់មុខដំបូងគេបង្អស់ ក្នុងចំណោមស្មាតហ្វូនផលិតដោយ Xiaomi នាពេលកន្លងមក។
ចំណែក Redmi Note 5 បំពាក់ឈីប Snapdragon 625 មាន RAM ២ជម្រើសគឺ 3GB និង 4GB។ វាជាស្មាតហ្វូនទំហំ ៥,៩៩អ៊ីញ និងមានកម្លាំងថ្ម 4000mAh ដូចទៅនឹង 5 Pro ដែរ តែទាស់គ្មានមុខងារស្កេនមុខ និងសាកថ្មរហ័សទេ។ កាមេរ៉ា Redmi Note 5 នៅខាងក្រោយមាន១គ្រាប់ទំហំ 12MP f/2.2 ខណៈខាងមុខទំហំ 5MP៕