រដ្ឋក្រីក្រ​មួយ​នៅ​ឥណ្ឌា ផ្តល់សេវាពង្រីកដើមទ្រូងឥតគិតថ្លៃ ដល់ពលរដ្ឋ​ក្នុង​តំបន់

  • 2018-02-28 02:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Tamil Nadu ជា​រដ្ឋ​ក្រីក្រ​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា ដែល​បាន​ផ្ដល់​សេវា​ពង្រីក​ដើមទ្រូង​ឥតគិតថ្លៃ​ដល់​ពលរដ្ឋ​ប្រុស​ស្រី​ក្នុង​តំបន់​រាប់​ពាន់​នាក់ ជា​ពិសេស​គឺ​ពលរដ្ឋ​ក្រីក្រ។

គំនិត​ផ្ដួចផ្ដើម​ដ៏​ចម្លែក​នេះ​ត្រូវ​បាន​ធ្វើ​ឡើងនៅ​ឯ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Stanley Medical College and Hospital ស្ថិត​ក្នុង​ទីក្រុង Chennai។

កាសែត The Times of India បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា លោក Vijaya Baskar ថា «ហេតុ​អ្វី​បាន​ជា​វា​មិន​គួរ​មាន​សម្រាប់​ជន​ក្រីក្រ? ប្រសិន​បើ​យើង​មិន​ផ្ដល់​ឲ្យ​ទេ ពួកគេ​ប្រហែល​អាច​ជ្រើសរើស​យក​វិធីសាស្ត្រ​ដ៏​គ្រោះថ្នាក់ ឬ ខ្ចី​លុយ​គេ​ច្រើន​ដើម្បី​យក​ទៅ​ពង្រីក​ដើមទ្រូង»។

យ៉ាងណាមិញ មតិ​រិះគន់​ជាច្រើន​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរតែ​សន្សំ​លុយ​ទាំង​នោះ​ដើម្បី​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​វិញ។

គួរ​បញ្ជាក់​ថា ​រដ្ឋ Tamil Nadu ស្ថិត​នៅ​លំដាប់​ថ្នាក់​កំពូល​ក្នុង​ចំណោម​ប្រព័ន្ធ​ថែរក្សា​សុខភាព​សាធារណៈ​របស់​ឥណ្ឌា។ ក្រៅ​ពី​វះកាត់​សុដន់ មន្ទីរពេទ្យ Stanley Hospital ក៏​ផ្ដល់​សេវាកម្ម​វះកាត់​បបូរមាត់​ឆែប​ដោយ​ឥតគិតថ្លៃ​ផង​ដែរ៕

ប្រភព៖ Nexshark ប្រែសម្រួល៖ សេង ឡុង

អត្ថបទថ្មី
;