មូលហេតុ​មិន​គួរ​ឲ្យ​ជឿ​មួយ ធ្វើ​ឲ្យ​កំពូល​តារាសិច Mia Khalifa លាឈប់​ពី​អាជីព

  • 2018-03-01 08:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​តារា​អាសអាភាស​ដ៏​ល្បី Mia Khalifa បាន​បង្ហើប​ឲ្យ​ដឹង​ពី​មូលហេតុ​មួយ​នៅ​ពី​ក្រោយ​ការ​ឈាន​ចេញ​ពី​វិស័យ​ភាពយន្ត​ក្ដៅ​សាច់​របស់​នាង​ទាំង​វ័យ​ក្មេង។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​កម្មវិធី​មួយ Mia បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​ឈប់​ពី​ការ​សម្ដែង​រឿង​អាសអាភាស ក៏​ដោយសារ​តែ​មាន​ការ​គំរាម​ពី​ក្រុម​ឧទ្ទាម​ឥស្លាម​ជ្រុល​និយម ISIS។ ស្រី​ស្អាត​វ័យ​២៥​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៧ នាង​ចាប់​ផ្ដើម​ទទួល​សំបុត្រ​គំរាមកំហែង​ដល់​អាយុ​ជីវិត​ពី​ក្រុម ISIS ជា​ច្រើន​សន្លឹក ដោយ​ក្នុង​នោះ​មាន​គោល​បំណង​បង្ខំ​ឲ្យ​នាង​បញ្ចប់​អាជីព​ក្ដៅ​សាច់។

"ក្រោយ​ខ្ញុំ​ចាប់​ផ្ដើម​ល្បី នោះ​ហើយ​ជា​ពេល​ដែល​គេ​ចង់​​ឲ្យ​ខ្ញុំ​​លា​ឈប់។ នេះ​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​មាន​អារម្មណ៍​ធូរ​រលុង និង​ស្រស់ស្រាយ​បន្តិច​ប៉ុណ្ណោះ (នៅ​ក្នុង​អាជីព​​សម្ដែង​ភាពយន្ត​អាសអាភាស)" នេះ​ជា​ការ​លើក​ឡើង​របស់ Mia។

គួរ​រំលឹក​ថា Mia ចាប់​ផ្ដើម​ប្រឡូក​ក្នុង​រឿង 18+ នៅ​ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ ២០១៥។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤ ជា​ពេល​ដែល Mia គ្រង​តំណែង​ជា​តារា​សិច​កំពូល​នៅ​លើ​វិបសាយ​ដ៏​ល្បី Pornhub។ បច្ចុប្បន្ន កូន​កាត់​លីបង់-អាមេរិក​រូប​នេះ​កំពុង​បម្រើ​ការ​ជា​ពិធីការិនី​កម្មវិធី​កីឡា​មួយ ក្នុង​ទីក្រុង Miami រដ្ឋ Florida សហ​រដ្ឋ​អាមេរិក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;