អាមេរិក​ អាច​នឹង​​មាន​ប្រធានាធិបតី​កាន់​​អំណាច​អស់​​មួយ​ជីវិត​ នៅថ្ងៃ​ណា​មួយ​

  • 2018-03-05 01:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ដូណាល់​ ត្រាំ​ បាន​ថ្លែង​ថា​ លោក​គិត​ថា វា​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​ប្រធានាធិបតី​​ចិន​ឥឡូវ​នេះ​ អាច​កាន់​អំណាច​អស់​មួយ​ជីវិត។ លោក​ ក៏​សញ្ជឹង​គិត​ថា ប្រហែល​​សហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​ដូច​គ្នា​ច្នឹង​ដែរ នៅ​ថ្ងៃ​ណា​មួយ។

ការ​ថ្លែង​របស់​លោក​ ត្រូវ​បាន​គេ​នាំ​គ្នា​សើច​ និង​ទះ​ដៃ កំឡុង​ពេល​ការ​ពិធី​បរិភោគ​អាហារ​ថ្ងៃត្រង់​ជា​ផ្លូវ​ការ​មួយ​ សម្រាប់​អ្នក​ផ្ដល់​ជំនួយ​ដល់​គណបក្ស​សាធារណរដ្ឋ​ នៅ​អាគារ​របស់​លោក​ផ្ទាល់​ក្នុង​រដ្ឋ​ Florida ភាគ​ខាង​ត្បូង។​

គួរ​បញ្ជាក់​ថា​ ថ្មីៗ​ ចិន គឺ​គ្រោង​រៀបចំ​លុប​កថាខណ្ឌ​ដែល​ចែង​ថា "ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អាច​កាន់​អំណាច​មិន​លើស​ពី ២អាណត្តិ" ចេញ​ពី​រដ្ឋធម្មនុញ្ញ​របស់​ចិន។ ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ទ្រួស​ត្រាយ​ផ្លូវឲ្យ​លោក ស៊ី ជិនពីង កាន់អំណាច​ជា​ប្រធានាធិបតី​អស់​មួយ​ជីវិត៕

ប្រភព៖ USnews ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;