អ្នក​ដែល​ចង់កែ​តម្រូវ​ទិន្នន័យ​អត្តសញ្ញាណ អាច​ទៅ​ទីតាំង​២​នេះ​បាន

  • 2018-03-07 02:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណកម្ម នៃ​ក្រសួង​មហាផ្ទៃ បាន​ជូន​ដំណឹង​ដល់​សាធារណជន ដែល​មាន​បំណង​ស្នើសុំ​កែ​តម្រូវ ឬ​ធ្វើ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រា​នុកូលដ្ឋាន​សាមី​ខ្លួន ឬ​អាណាព្យាបាល ឬ​ញាតិ​ដែល​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ អាច​ទៅដាក់​ពាក្យស្នើ​សុំ​កែតម្រូវ ឬ​មោឃភាព​ទិន្នន័យ​អត្រា​នុកូលដ្ឋាន​របស់​ខ្លួន អាច​ទៅ​កាន់​ទីតាំង​ចំនួន២​ដូច​ខាង​ក្រោម។

១. នាយកដ្ឋាន​អត្រា​នុកូលដ្ឋាន នៃ​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ ​ដែល​មាន​អាស័យដ្ឋាន​នៅ​ផ្លូវ​ជាតិ​លេខ១ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (ទល់​មុខ​បុរី​ប៉េងហួត បឹង​ស្នោរ)។

២. សាលា​ក្រុង ស្រុក ខណ្ឌ នៃ​ទីតាំង​ដែល​បញ្ជី​អត្រា​នុកូលដ្ឋាន​របស់​សាមី​ខ្លួន​បាន​នឹង​កំពុង​រក្សា​ទុក។

ការជូន​ដំណឹង​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ខុសទិន្នន័យ​អត្តសញ្ញាណ​របស់ខ្លួន​នៅក្នុង​បញ្ជី និង​សំបុត្រ​អត្រានុកូលដ្ឋាន ជាមួយ​ឯកសារអត្តសញ្ញាណ​ដទៃទៀត។ នេះ​បើការ​បញ្ជាក់​របស់​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណកម្ម តាម​រយៈ​លិខិត១ កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;