ស្រីលង្កា​ ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ចំនួន ១០​ថ្ងៃ​

  • 2018-03-07 03:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ស្រីលង្កា​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ចំនួន ១០​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី៦ ខែ​មីនា ម្សិលមិញ ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​រវាង​សហគមន៍​អ្នក​កាន់​ពុទ្ធ​សាសនា និង​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម។ ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​ក្រោយ​គណៈរដ្ឋមន្ត្រី​ស្រីលង្កា បាន​បើក​កិច្ចប្រជុំ​ពិសេស កាលពី​ម្សិលមិញ។

ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​សហគមន៍​អ្នក​កាន់​ពុទ្ធសាសនា និង​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម បាន​កើត​ឡើង​នៅ​ក្រុង Kandy របស់​ស្រីលង្កា កាលពី​ថ្ងៃ​ទី០៤ ខែមីនា ២០១៨។ ក្នុង​នោះ អ្នក​កាន់​ពុទ្ធសាសនា​ម្នាក់​បាន​ស្លាប់ ក្រោយ​ការ​វាយ​ប្រហារ​គ្នា​ជាមួយ​អ្នក​កាន់​សាសនា​ឥស្លាម​ចំនួន ៤​នាក់។ ក្រោយ​បុណ្យ​សព​របស់​អ្នក​កាន់​ពុទ្ធ​សាសនា​ម្នាក់​នោះ ហាង​របស់​អ្នក​កាន់​សាសនា​ឥស្លាម​ត្រូវ​បាន​គេ​ដាក់​គ្រាប់បែក​បំផ្ទុះ ដោយ​បាន​សម្លាប់​យុវជន​ឥស្លាម​ម្នាក់​ផង​ដែរ។

ហាង​អ្នក​កាន់​សាសនា​ឥស្លាម ដែល​ត្រូវ​គេ​ដាក់​គ្រាប់បែក​បំផ្ទុះ

ភាព​តានតឹង​រវាង​អ្នក​កាន់​ពុទ្ធ​សាសនា និង​អ្នក​កាន់​សាសនា​ឥស្លាម​ បាន​ផ្ទុះ​ឡើង​កាលពី​ឆ្នាំ២០១៧ កន្លង​ទៅ ដោយ​សហគមន៍​អ្នក​កាន់​ពុទ្ធ​សាសនា ចោទ​អ្នក​កាន់​សាសនា​ឥស្លាម​ថា បាន​ធ្វើ​ឥស្លាម​ភាវូបនីយកម្ម​នៅ​ក្នុង​ក្រុង Kandy៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;