ក្រសួងការពារជាតិថា កុំភ្ញាក់ផ្អើល បើមានការចល័តគ្រឿងចម្បាំង ពីថ្ងៃ១៥-៣០មីនា
- 2018-03-07 12:31:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការពារជាតិថា កុំភ្ញាក់ផ្អើល បើមានការចល័តគ្រឿងចម្បាំង ពីថ្ងៃ១៥-៣០មីនា
ចន្លោះមិនឃើញ
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការដឹកនាំធ្វើលំហាត់រួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៃក្រសួងមហាផ្ទៃ ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី០៧ ខែមីនា បានប្រាប់ដល់ប្រជាពលរដ្ឋ នៅភូមិសាស្ត្រតំបន់យោធាភូមិភាគទី៣ ជួរភ្នំម្រះព្រៅ ភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កុំឲ្យការភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះ និងការចល័តយុទ្ធោបករណ៍យោធា ចន្លោះពីថ្ងៃទី១៥ ដល់៣០ ខែមីនា។
សេចក្ដីជូនដំណឹងនេះ គឺដើម្បីបញ្ជាក់សាជាថ្មី នូវការធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា និងចិន ដែលត្រូវរៀបចំនៅទីតាំង និងកាលបរិច្ឆេទដូចខាងលើ។
បើតាមលោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ បានឲ្យដឹងថា សមយុទ្ធយោធានេះ នឹងប្រើប្រាស់សព្វាវុធទំនើបៗដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់កាំជ្រួចបាញ់ចំគោលដៅ កាំភ្លើងត្បាល់ចូលគោលដៅដែលបានកំណត់ និងរថពាសដែកផងដែរ។ ក្នុងសមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចំនួន ២៨០នាក់ ខណៈភាគីចិន មានចំនួន ១៩០នាក់៕
ចុចអាន សព្វាវុធដែលនឹងត្រូវប្រើប្រាស់ ក្នុងសមយុទ្ធនាគមាសរវាងកម្ពុជា-ចិន