Mi Mix 2s ផ្លាស់ប្ដូរ​ទីតាំង​កាមេរ៉ា​ថ្មី ដើម្បី​លាត​អេក្រង់​ឲ្យ​ពេញ​ជាង​មុន

  • 2018-03-09 02:35:02
  • ចំនួនមតិ

ចន្លោះមិនឃើញ

ទោះ​មិន​ទាន់​ដល់​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ លក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi Mix 2s ត្រូវ​បាន​បែកធ្លាយ​ជា​ច្រើន​ហូរហែ​មក​ហើយ។ តួ​យ៉ាង​ដូច​កាល​ពី​​ពេល​ថ្មីៗ​នេះ មាន​វីដេអូ​បែកធ្លាយ​មួយ​ចំនួន​បាន​បង្ហាញ​ពី​រូបរាង​យ៉ាង​ច្បាស់​ក្រឡែត​របស់ Mi Mix 2s។

ក្នុង​វីដេអូ គេ​សង្កេត​ឃើញ កាមេរ៉ា​មុខ​ត្រូវ​បាន​ប្ដូរ​ពី​ផ្នែក​ខាង​ក្រោម (Mi Mix 2) មក​ដាក់​នៅ​ដុំ​តូច​មួយ​នៅ​ផ្នែក​ខាង​ស្ដាំ​លើ​បង្អស់​នៃ​ផ្ទៃ​អេក្រង់។ កន្លែង​ផ្ទុក​កាមេរ៉ា​មុខ​នេះ​មាន​ទំហំ​មិន​សូវ​ធំ​នោះ​ទេ ដូច្នេះ​ហើយ​គេ​រំពឹង​ថា វា​នឹង​មិន​បង្ក​ឲ្យ​អ្នក​ប្រើប្រាស់​មាន​អារម្មណ៍​ទើសទាល់​ខ្លាំង​ទេ។ ការ​ផ្លាស់ប្ដូរ​ទីតាំង​កាមេរ៉ា​មុខ​អាច​ជា​វិធី​សាស្ត្រ​ថ្មី​របស់ Xiaomi ដើម្បី​ពង្រីក​ផ្ទៃ​អេក្រង់​ឲ្យ​លាត​សន្ធឹង​ច្រើន​ជាង​ជំនាន់ៗ​ទៅ​ទៀត។

ចំពោះ​លក្ខណៈ​សម្បត្តិ​បែកធ្លាយ​​ដទៃ​ទៀត​នា​ពេល​កន្លង​មក រួម​មាន ការ​បំពាក់​ឈីប Snapdragon 845, RAM 8GB, អេក្រង់ ៥,៩៩​អ៊ីញ, ទំហំ​ផ្ទុក​ទិន្នន័យ 256GB និង​កាមេរ៉ា​ក្រោយ​២​គ្រាប់​ទំហំ 12MP ប្រភេទ Optical Zoom។

សូម​បញ្ជាក់​ថា កំពូល​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ​នឹង​ត្រូវ​ដាក់​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨៕


ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.