ការ​កសាង​ខ្សែ​រថភ្លើង ភ្ជាប់​ទៅ​ព្រលាន​យន្តហោះ ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ

  • 2018-03-10 02:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​យប់​ថ្ងៃ​ទី​៩មីនា​ថា ​ខ្សែ​រថភ្លើង​រត់​ពី​ស្ថានីយ​ភ្នំពេញ​តភ្ជាប់​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​នេះ ដោយ​បច្ចុប្បន្ន ការ​សាងសង់​នៅ​សល់​តែ​ប្រមាណ​ជា ៣០០​ម៉ែត្រ​ប៉ុណ្ណោះ ក្នុង​ប្រវែង​សរុប ១៦១៣​ម៉ែត្រ។

លោក ស៊ុន ចាន់ថុល

លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំឲ្យ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​ផ្លូវ​រថភ្លើង​កាត់​រត់​ផ្លូវ​យានយន្ត​ធ្វើ​ចរាចរណ៍​យ៉ាង​ដូច្នេះ ដោយ​យានយន្ត​នៅ​តែ​អាច​បើកបរ​ឆ្លង​កាត់​បាន នៅ​ពេល​ដែល​ក្រុម​ការងារ​សាងសង់​ បាន​បិទ​បេតុង​អម​ផ្លូវ​ដែក​រួចរាល់​។ លោក​បន្ត​ថា ផ្លូវ​អម​នេះ នឹង​ត្រូវ​លាប​ពណ៌​ខៀវ ហើយ​ផ្លូវ​ដែក​​នឹង​លាប​ពណ៌​លឿង។

លោក ស៊ុន ចាន់ថុល បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ នៅ​ពេល​ដែល​រថភ្លើង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

គួរ​ដឹង​ផង​ដែរ​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នឹង​អាច​ធ្វើ​ដំណើរ​តាម​ខ្សែ​រថភ្លើង​នេះ រយៈ​ពេល ៣​ខែ​ដោយ​ឥតគិតថ្លៃ។ យោង​តាម​មន្ត្រី​ជំនាញ​របស់​ក្រសួង​បាន​ឲ្យដឹង​ថា ការ​ធ្វើដំណើរ​តាម​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​តាម​ខ្សែ​រថភ្លើង​នេះ គឺ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា ២០ ទៅ ២៥​នាទី៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;