ក្រសួង​អប់រំ ប្រាប់​មន្រ្តី​រាជការ​ឲ្យ​ទៅ​ទិញ​លំនៅឋាន​ដែល​មាន​តម្លៃ​ទាប

  • 2018-03-13 03:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូន​ដំណឹង​ដល់​បុគ្គលិក​អប់រំ​ទាំងអស់​ដែល​មាន​បំណង​ចង់​ទិញ​លំនៅឋាន​តម្លៃ​ទាប​ និង​មធ្យម​របស់​ក្រុមហ៊ុន WorldBridge Homes ឲ្យ​ប្រញាប់​រួសរាន់​ទៅ​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​នេះ។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨។

រូបគំរូនៃផ្ទះតម្លៃទាប
ការ​ជូន​ដំណឹង​នេះ បន្ទាប់ពី​ក្រុមហ៊ុន WorldBridge Homes បាន​ប្រកាស​លក់​លំនៅ​ឋាន​តម្លៃ​សមរម្យ កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សម្រាប់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប និង​មធ្យម។ តម្លៃ​ផ្ទះ គឺ​ចាប់​ពី ២៥០០០ដុល្លារ​ឡើងទៅ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។

ចំពោះ​លក្ខខណ្ឌ​នៃការ​បង់​ប្រាក់ ក្រុមហ៊ុន​បញ្ជាក់​ថា អតិថិជន​អាច​បង់​ប្រាក់​កក់​ដំបូង​តែ ៥% ឬ ១០% នៃ​តម្លៃ​ផ្ទះ​តែ​ប៉ុណ្ណោះ ហើយ​អាច​បង់​បង្គ្រប់​ប្រាក់​កក់​ឲ្យ​គ្រប់​ចំនួន ២០% ឬ ២៥% ឬ ៣០% នៃ​តម្លៃ​ផ្ទះ​រហូត​ដល់​រយៈពេល ២៤​ខែ ដោយ​គ្មាន​ការ​ប្រាក់​អ្វី​ទាំងអស់​ជាមួយ​ក្រុមហ៊ុន បន្ទាប់ពី​បាន​បង់​ប្រាក់​កក់​ដំបូង​រួចរាល់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;