អង់គ្លេស និង​អាមេរិក ចោទ​រុស្ស៊ីថា ប៉ុនប៉ង​សម្លាប់​អតីត​ភ្នាក់ងារ​ចារកម្ម​អង់គ្លេស

  • 2018-03-15 02:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក បាន​ចោទ​ប្រទេស​រុស្ស៊ី​ថា ប៉ុនប៉ង​សម្លាប់​អតីត​ភ្នាក់ងារ​ចារកម្ម​អង់គ្លេស លោក Sergey Skripal ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រុង Salisbury ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​ទី៤ ខែ​មីនា ២០១៨ កន្លង​ទៅ។ ការ​ចោទ​ប្រកាន់​នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី១៤ ខែ​មីនា ២០១៨។

ក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នោះ អគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​អង់គ្លេស​បាន​រកឃើញ​ថា រដ្ឋាភិបាល​រុស្ស៊ី​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​សម្រាប់​ការ​ប៉ុនប៉ង​សម្លាប់​លោក Sergey Skripal។

ចំណែក​លោកស្រី Nikki Haley អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា អាមេរិក​ជឿជាក់​ថា រុស្ស៊ី​ជា​អ្នក​ទទួល​ខុសត្រូវ​សម្រាប់​ការ​វាយប្រហារ​មនុស្ស ២​នាក់ នៅ​ក្នុង​ចក្រភព​អង់គ្លេស ដោយ​ប្រើប្រាស់​ភ្នាក់ងារ​យោធា​របស់​ខ្លួន។ លោកស្រី​បន្ថែម​ថា ការ​ប៉ុនប៉ង​មនុស្ស​ឃាត​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​លេច​ឡើង​ជា​ថ្មី​នូវ​ការ​ប្រើប្រាស់​អាវុធ​គីមី​ហាម​ឃាត់។

លោកស្រី Nikki Haley អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ

សូម​បញ្ជាក់​ថា លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May បាន​សម្រេច​បណ្ដេញ​មន្ត្រី​ការ​ទូត​របស់​រុស្ស៊ី​ចំនួន ២៣​រូប ចេញពី​ប្រទេស​អង់គ្លេស បន្ទាប់ពី​ទីក្រុង​មូស្គូ បដិសេធ​ក្នុង​ការ​បកស្រាយ​ពី​ករណី​ភ្នាក់ងារ​ចារកម្ម​របស់​កង​ទ័ព​រុស្ស៊ី ចូលមក​ធ្វើឃាត​អតីត​ភ្នាក់ងារ​ចារកម្ម​របស់​អង់គ្លេស​លោក Sergei Skripal៕

អត្ថបទពាក់ព័ន្ធ

អង់គ្លេស បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ចេញ​ពី​ប្រទេស​ ខណៈ​រុស្ស៊ី​ប្រតិកម្ម​វិញ​ភ្លាមៗ

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;