ដឹងពីពេលវេលានៃការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ហើយ
- 2018-03-16 06:36:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងពីពេលវេលានៃការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ហើយ
ចន្លោះមិនឃើញ
ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ នឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០១៨ ហើយចាប់់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៩។ ការសាងសង់នេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣ ពោលគឺប្រើរយៈពេល៤ឆ្នាំ។ នេះបើយោងតាមស្មារតីនៃសិក្ខាសាលា ស្តីពីការចូលរួមវាយតម្លៃលទ្ធផលការសិក្សាហេតុផលបរិស្ថាន និងសង្គមពេញលេញនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
សូមជម្រាបថា ផ្លូវល្បឿនលឿននេះ មានប្រវែងជាង ១៩០គីឡូម៉ែត្រ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនចិន China Road and Bridge Corporation ដែលចំណាយថវិកាជិត ១,៨ពាន់លានដុល្លារ៕