ពូទីន៖ តើ​អ្នក​គិត​ថា ខ្ញុំ​នឹង​កាន់​តំណែង​ដល់​អាយុ ១០០​ឆ្នាំ?

  • 2018-03-19 02:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉្លាឌីមៀរ ពូទីន ដែល​ទើប​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី បាន​សើច​ទៅ​នឹង​សំនួរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​លើក​ឡើង​ថា លោក​នឹង​បន្ដ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ២០៣០ ខាង​មុខ​ទៀត។ ប្រតិកម្ម​ទៅ​និង​សំនួរ​អ្នក​សារព័ត៌មាន​នេះ គឺ​ក្រោយ​សភា​រុស្ស៊ី​ប្រកាស​លទ្ធផល​ថា លោក ពូទីន ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​ជាង បី​ភាគ​បួន នៃ​ការ​បោះឆ្នោត។

លោក ពូទីន បាន​ឆ្លើយតប​ទៅ​នឹង​អ្នក​សារព័ត៌មាន​ថា "តើ​អ្នក​គិត​ថា ខ្ញុំ​នឹង​អង្គុយ​កៅអី​ប្រធានាធិបតី​ដល់​អាយុ ១០០​ឆ្នាំ? ពេល​នេះ ខ្ញុំ​គ្មាន​គម្រោង​ណាមួយ​លើ​ការ​សើរើ​រដ្ឋធម្មនុញ្ញ​នៅ​ឡើយ​ទេ។ ស្ដាប់ហា! សម្រាប់​ខ្ញុំ អ្វី​ដែល​អ្នក​និយាយ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចង់​សើច"។

អត្ថបទពាក់ព័ន្ធ

ពូទីន ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី ​ភ្លូកទឹកភ្លូកដី

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;