ថៃ​បង្ហាញ​តួ​លេខ​ទេសចរ​បរទេស ដែល​នឹង​មក​លេង​​ពេល​ចូលឆ្នាំ​ថ្មី

  • 2018-03-20 01:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ក្រសួង​ទេសចរណ៍​ថៃ បាន​ប្រកាស​ឲ្យ​ដឹង​ថា ទេសចរ​បរទេស​ចំនួន​ប្រមាណ ៥៣​ម៉ឺន​នាក់ អាច​នឹង​មក​លេង​កម្សាន្ត​នៅ​ប្រទេស​ថៃ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ខែ​មេសា​ខាង​មុខ។ ឯ​ចំណូល​ដែល​រំពឹង​នឹង​ទទួល​បាន គឺ​ប្រមាណ​ជា ២៩០​លាន​ដុល្លារ​អាមេរិក។

នៅ​ឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល​ថៃ​បាន​សម្រេច​បង្កើន​ថ្ងៃ​ឈប់​នៅ​ពេល​ចូលឆ្នាំ​ប្រពៃណី​ថៃ​១​ថ្ងៃ​បន្ថែម​ទៀត គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ដូច្នេះ​ហើយ​ពលរដ្ឋ​ថៃ​នឹង​អាច​ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា (ចុច Link នេះ​ដើម្បី​អាន​លម្អិត)។ ដោយសារ​តែ​ឈប់​សម្រាក​ច្រើន​ថ្ងៃ ចំនួន​ទេសចរ​នៅ​ក្នុង​ស្រុក​វិញ​ក៏​រំពឹង​មាន​ការ​កើន​ឡើង​ផង​ដែរ​រហូត​ដល់ ៣​លាន​នាក់ ហើយ​នឹង​ចំណាយ​ថវិកា​អស់​ប្រហែល ៣២០​លាន​ដុល្លារ។

បើ​ផ្អែក​លើ​ទិន្នន័យ​នេះ ប្រទេស​ថៃ​នឹង​មាន​ទេសចរ​សរុប​ទាំង​ក្រៅ និង​ក្នុង​ស្រុក ចំនួន​ជិត ៤​លាន​នាក់ និង​ចំណូល​ជាង ៦០០​លាន​ដុល្លារ៕

ប្រភព៖ Hospitality Net ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;