រាជ​រដ្ឋាភិបាល​ ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម

  • 2018-03-22 04:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​បាន​បង្កើត​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​​ទារុណកម្ម ដើម្បី​ដើរ​ត្រួត​ពិនិត្យ​​កន្លែង​ឃុំខ្លួន​មនុស្ស​ទាំងអស់​នៅ​ទូទាំង​ប្រទេស។ គណៈ​កម្មាធិការ​​នេះ គឺមាន​លោក នុត សាអាន ជា​ប្រធាន។

លោក នុត សាអាន បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ថា គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម គឺមាន​ភារកិច្ច​ដើរ​ត្រួត​ពិនិត្យ​នៅ​កន្លែង​ឃុំខ្លួន​មនុស្ស​ទាំងអស់​ មិនមែន​តែ​ពន្ធនាគារ​ទេ ពោលគឺ​គ្រប់​កន្លែង​ណា​ក៏ដោយ​ឲ្យតែ​មាន​ឃុំ​ខ្លួន​មនុស្ស ដើម្បី​ឲ្យ​ដឹង​ថា តើនៅ​កន្លែង​ឃុំ​ខ្លួន​ទាំងនោះ មាន​ការ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់ឃុំ​ឬ​អត់?។

លោក​បាន​បញ្ជាក់​ថា៖ «ការ​ពិត គឺ​យើង​ចង់ធ្វើ​ម៉េច​កុំឲ្យ​មាន​ការ​អនុវត្ត​ទារុណកម្ម​ទៅលើ​អ្នក​ដែល​មាន​ទោស​ពៃ ដែល​យើង​ចាប់​យក​ទៅ ហើយ​កន្លែង​ឃុំខ្លួន​នៅ​ស្រុក​ខ្មែរ​យើង​មាន​ច្រើន​ណាស់»។

យោងតាម​របាយការណ៍​បាន​បង្ហាញ​ថា នៅឆ្នាំ​២០១៧ ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មាន​ចំនួន ២៨ ៤១៤​នាក់ (ស្រី ២៤៤៣នាក់) ធៀបនឹង​ឆ្នាំ​២០១៦ មាន​ការ​កើនឡើង ២៩,២១% ស្មើ ៦៤២៥​នាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;