ជប៉ុន​ត្រៀម​ដាក់​បង្ហាញ​ស្រោម​អនាម័យ​កម្រាស់​ស្ដើង​បំផុត​មិន​ធ្លាប់​មាន​លើ​លោក

  • 2018-03-22 09:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ជប៉ុន​មួយ​ចំនួន បាន​ចាត់​ទុក​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូក្យូ​ជា​ឱកាស​មាស សម្រាប់​បង្កើន​ចំនួន​លក់​ស្រោម​អនាម័យ​របស់​ខ្លួន។ ទន្ទឹម​នឹង​នេះ ពួក​គេ​ក៏​បង្ហាញ​ពី​គម្រោង​ផលិត​ស្រោម​អនាម័យ​ស្ដើង​បំផុត​លើ​ពិភពលោក​ផង​ដែរ។

ជា​ទូទៅ​ឲ្យ​តែ​ពេល​កីឡា​អូឡាំពិក​ចាប់​ផ្ដើម ក្រុមហ៊ុន​ស្រោម​អនាម័យ​រមែង​ចែក​ចាយ​ផលិតផល​របស់​ពួក​គេ​​ទៅ​ឲ្យ​ក្រុម​អត្តពលិក​ដោយ​មិន​គិត​ថ្លៃ ដើម្បី​ជា​​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ មិន​ខុស​គ្នា​ពី​សព្វ​មួយ​ដង ជប៉ុន​ក៏​មិន​រំលង​ឱកាស​ល្អ​នេះ​ដែរ គឺ​កំពុង​ញាប់​ដៃ​ញាប់​ជើង​ជាមួយ​គម្រោង​ផលិត​ស្រោម​​អនាម័យ​ស្ដើង​បំផុត​ដែល​មាន​កម្រាស់​ត្រឹម ០,០១​មិល្លីម៉ែត្រ​ប៉ុណ្ណោះ។

លោក Hiroshi Yamashita នាយក​គ្រប់​គ្រង​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ស្រោម​អនាម័យ​ល្បី​បំផុត​របស់​ជប៉ុន Sagami Rubber Industries បាន​រៀបរាប់​ថា៖ "គឺ​មាន​តែ​ក្រុមហ៊ុន​ជប៉ុន​ទេ ដែល​មាន​សមត្ថភាព​អាច​ផលិត​ស្រោម​អនាម័យ​កម្រាស់​ស្ដើង​បំផុត​ត្រឹម ០,០១ ដល់ ០,០២​មិល្លីម៉ែត្រ។ យើង​មើល​ឃើញ​ថា វា (អូឡាំពិក​២០២០) នឹង​ក្លាយ​ជា​ឱកាស​ដ៏​វិសេសវិសាល​មួយ ដើម្បី​ឲ្យ​ពិភពលោក​ស្គាល់​ច្បាស់​ពី​បច្ចេកវិទ្យា​លំដាប់​ខ្ពស់​របស់​ជប៉ុន"៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;