ផ្លូវ​ជាតិ​លេខ​១១ ភ្ជាប់​ខេត្ត​ព្រៃវែង-ត្បូងឃ្មុំ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ឡើងវិញ នៅ​ព្រឹក​នេះ

  • 2018-03-23 01:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ជាតិ​លេខ​១១ និង​ផ្លូវ​វាង​ ដែល​តភ្ជាប់​ពី​អ្នក​លឿង ខេត្ត​ព្រៃវែង ទៅ​កាន់​ថ្នល់​ទទឹង ខេត្ត​ត្បូង​ឃ្មុំ ប្រវែង​សរុប​ជាង ៩៦,៤៨​គីឡូម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ឡើងវិញ​នៅព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

គម្រោង​សាងសង់​ឡើងវិញនៃផ្លូវនេះ គឺចំណាយ​ថវិកាប្រមាណ ៩៤​លាន​ដុល្លារ ​ចាប់ពី​ចំណុច​ប្រសព្វ​ផ្លូវ​ជាតិ​លេខ១ ស្ថិតនៅ​ភូមិ​លេខ៤ ឃុំ​ព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដល់​ថ្នល់​ទទឹង ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ៧ ស្ថិត​ក្នុង​ភូមិ​ស្លាប​ក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ក្នុងនោះ​ប្រវែង​ផ្លូវ​ជិត ៦៩​គីឡូម៉ែត្រ ស្ថិតក្នុង​ទឹកដី​នៃ​ខេត្ត​ព្រៃវែង និង​ប្រវែង​ជាង ២២​គីឡូម៉ែត្រ ស្ថិតនៅ​ក្នុង​ទឹក​ដី នៃ​ខេត្ត​ត្បូងឃ្មុំ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;