ភ្នំពេញ​ និង​ខេត្ត​១៣ផ្សេង​ទៀត​មាន​ភ្លៀង​ធ្លាក់​ គិត​ត្រឹម​ព្រឹក​នេះ

  • 2018-03-23 01:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ម៉ោង​ ៧​ព្រឹក​ថ្ងៃ​ទី២២ ដល់​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី ២៣ មីនា ឆ្នាំ ២០១៨ រាជ​ធានី​​ភ្នំពេញ និង​ខេត្ត​ចំនួន ១៣ទៀត បាន​ជួប​នូវ​ការ​ធ្លាក់​ភ្លៀង​កក់​ខែ។​

ខេត្ត​ទាំង​១៣នោះ​រួមមាន៖ កណ្ដាល កំពង់ស្ពឺ តាកែវ កែប កំពត ​ព្រះ​សី​ហ​នុ កោះកុង កំពង់ឆ្នាំង កំពង់​ចាម ត្បូងឃ្មុំ ស្វាយ​រៀង​ ព្រៃវែង និង​ក្រចេះ​។ ចំណែក​ ខេត្ត​ពោធិ៍​សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ​ សៀមរាប ឧត្តរមានជ័យ​ព្រះ​វិហារ កំពង់​ធំ ស្ទឹងត្រែង រតនគិរី និង​មណ្ឌល​គិរី​ពុំ​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ៕

Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

អត្ថបទ៖ អឹុម ម៉េងស៊ាង

;