ចំនួន​ភ្ញៀវ​​ទេសចរ ដែល​បាន​ទៅ​ទស្សនា​ព្រះ​អាទិត្យ​រះ​ចំ​កណ្តាល​​កំពូល​ប្រាសាទ​អង្គរវត្ត

  • 2018-03-23 02:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​ព្រះ​អាទិត្យ​រះ​ចំ​ពី​លើ​កំពូល​ប្រាសាទ​អង្គរវត្ត​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ ៧ពាន់​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​អន្តរជាតិ​ ៣៥០០​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប។

បើតាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​ ឲ្យដឹងថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត​នេះ គឺមាន​រយៈពេល​៣ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់ ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ចន្លោះ​ម៉ោង៥ និង​ម៉ោង​៧ព្រឹក។ ប៉ុន្តែ​សម្រាប់ ថ្ងៃទី​២០ និង​២១​ ភ្ញៀវ​ទេសចរ មិន​បានឃើញ​ព្រះអាទិត្យ​រះចំ​កណ្តាល​កំពូល​ប្រាសាទ​នោះទេ​ដោយសារ​មាន​ភ្លៀង​ធ្លាក់ រហូត​ដល់​ព្រឹកថ្ងៃទី២២ ទើប​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​កើតឡើង។

សូម​បញ្ជាក់​ថា ព្រះអាទិត្យ​រះ​ចំ​ពី​លើ​កំពូល​កណ្តាល​នៃ​ប្រាសាទ​អង្គរវត្ត ជា​ព្រឹត្តិការណ៍​ដែល​តែង​កើតមាន​ឡើង​ជា​ទៀងទាត់​ក្នុង​១​ឆ្នាំ​២ដង​ គឺ​នៅក្នុង​ខែ​មីនា និង​ខែ​កញ្ញា៕

ចុចអាន៖ ទោះ​ជា​ភ្លៀង​ ក៏​ភ្ញៀវ​ទេសចរ តស៊ូ​​រង់ចាំ​មើល​ថ្ងៃ​រះ​ចំ​កណ្ដាល​កំពូល​អង្គរវត្ត​ដែរ

---> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;