ស្វែងយល់ពីគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៥ ដែលត្រូវបើកការដ្ឋាន ព្រឹកមិញ
- 2018-03-26 03:48:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៥ ដែលត្រូវបើកការដ្ឋាន ព្រឹកមិញ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនានេះថា គម្រោងសាងសង់-ពង្រីកកំណាត់ផ្លូវជាតិលេខ៥ដំណាក់កាលទី១ មានប្រវែងសរុបជិត ៨៥គ.ម គឺពីបាត់ដំបងទៅសិរីសោភ័ណ ពោលគឺពីគីឡូម៉ែត្រលេខ ២៨២+០០០ ទៅគីឡូម៉ែត្រលេខ ៣៦៧+៨០៤ ជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC)។
ផ្លូវនេះ មានកម្រាស់ ១៥ ស.ម ដែលមានទទឹង ២៣ ម និងមាន ៤គន្លង ខណ្ឌដោយសួនទ្រូងផ្លូវទទឹង ៣ ម សម្រាប់យានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍។ គម្រោងនេះប្រើរយៈពេល ៣៦ខែ ដោយចាប់ផ្ដើមសាងសង់ពីខែកុម្ភៈ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០ គ្រោងនឹងចំណាយទឹកប្រាក់សរុប១៩៩៨៨ លានយេនជប៉ុន ស្មើនឹង ១៨៥ លានដុល្លារអាមេរិក។
ក្រោមគម្រោងឥណទានជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សាងសង់ដោយក្រុមហ៊ុន Tekken Taiyu Joint Venture និងក្រុមហ៊ុន Daiho Asanuma Joint Venture និងត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Katahira & Engineers International។
សូមបញ្ជាក់ថា ដំណាក់កាលទីពីរ គឺពីព្រែកក្ដាមទៅខេត្តពោធិសាត់ និងដំណាក់កាលទីបី ពីពោធិសាត់ទៅបាត់ដំបង និងពីខេត្តបន្ទាយមានជ័យ ទៅប៉ោយប៉ែត (ព្រំប្រទល់ថៃ)៕